កាលពីថ្ងៃទី០២ ខែឧសភា កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំធ្វើបទបង្ហាញស្តីអំពី ដំណើរទស្សនកិច្ចសិក្សាលើកទី១១៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់សិស្សានុសិស្សថ្នាក់ទី៨ ទៅកាន់សារមន្ទីរនរបុរី និងកសិដ្ឋានចិញ្ចឹមត្រី ស្ថិតនៅក្នុងភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ប្អូនៗ ដើម្បីស្វែងយល់ និងសិក្សាពីស្នាដៃចម្លាក់ វត្ថុសិល្បៈ និងសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានអភិរក្សនៅក្នុងសារមន្ទីរនរបុរី និងទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែមស្ដីពីវប្បធម៌ សាសនា សិល្បៈ ចម្លាក់ ទេសចរណ៍ និងកសិកម្ម ក៏ដូចជាសិក្សាពីស្ថានភាពភូមិសាស្ដ្រ និងសណ្ឋានដីនៃតំបន់មួយចំនួនក្នុងខេត្ដកំពង់ស្ពឺ។ លើសពីនេះ ប្អូនៗក៏មានឱកាសបង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព សាមគ្គីភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។ គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចសិក្សានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ចាប់ពីម៉ោង៦:៤៥នាទីព្រឹក ដល់៥:០០នាទីល្ងាច។
Category: ផ្សេងៗ