លោកគ្រូ អ្នកគ្រូបងៀនមុខវិជ្ជាជំនាញ

សាររបស់លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ជំនាញ

ជម្រាបសួរ លោក លោកស្រី និងសិស្សានុសិស្សទាំងអស់។ យើងខ្ញុំទាំងអស់គ្នាជាគ្រូបង្រៀនថ្នាក់ជំនាញកម្រិតបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ។​ សូមស្វាគមន៍ចំពោះការចូលមកកាន់គេហទំព័រសាលារៀនយើង។ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាគ្រឹះស្ថានអប់រំដ៏មានសក្តានុពលមួយក្នុងការផ្តល់ជូននួវចំណេះដឹងទូទៅដល់សិស្សានុសិស្ស។ ជាពិសេស សាលាបានដាក់បញ្ចូលនូវកម្មវិធីសិក្សាថ្នាក់ជំនាញផ្សេងៗ ដើម្បីបណ្តុះសិស្សានុសិស្សទាំងអស់ឱ្យមានបញ្ញា ស្មារតី និងគំនិតច្នៃប្រឌិតខ្ពស់។​ លើសពីនេះទៀតការសិក្សាថ្នាក់ចំនាញនេះក៏បានដើរតួយ៉ាងសំខាន់ក្នុងការជួយឱ្យសិស្សានុសិស្សមានកាយសម្បទាមាំមួន និងភាពក្លាហានដែលជាផ្នែកមួយដ៏សំខាន់នៃការរស់នៅប្រចាំថ្ងៃ។ ក្នុងនាមជាគ្រូបង្រៀនមុខវិជ្ជាជំនាញ យើងខ្ញុំទាំងអស់គ្នានឹងខិតខំបន្តរិះរកវិធីសាស្រ្តល្អៗ ដើម្បីជាទុនក្នុងការផ្ទេរចំណេះដឹងដល់សិស្សានុសិស្សទាំងអស់ប្រកបដោយភាពល្អប្រសើរ និងប្រសទ្ធិភាពខ្ពស់់។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ជាមាតា បិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលតែងតែគាំទ្រ និងសហការក្នុងការជួយជំរុញបុត្រធីតារបស់លោកអ្នកឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលយកចំណេះដឹងដែលជាទ្រព្យសម្បតិ្តមិនអាចកាត់ថ្លៃបាន។

សូមអរគុណ!