កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីបំណិនជីវិតស្តីពី មាន់ដុតកូកា និងនំផ្លែអាយ ជូនដល់សិស្សានុសិស្សថ្នាក់ទី ១១ “ក” នៃសាលារៀន អន្តរទ្វីប អាមេរិកាំង វេនសៀល ដែលដឹកនាំដោយអ្នកគ្រូ ស្រី មន្នី ។
អ្នកគ្រូបានបង្ហាញពីឈ្មោះអាហារដែលត្រូវធ្វើ គ្រឿងផ្សំ សម្ភារសម្រាប់ធ្វើ និងរបៀបធ្វើទៅតាមដំណាក់កាល។ អ្នកគ្រូបានបង្ហាញពីគ្រឿងផ្សំ មានដូចជា មាន់ ត្រកួន ត្រយ៉ូងចេក និង គ្រឿងផ្សំទេសសម្រាប់ធ្វើម្ហូប ។ បន្ទាប់មកទៀតអ្នកគ្រូបានឱ្យសិស្សានុសិស្សអនុវត្តជាក់ស្តែងក្នុងការដុតមាន់ និងធ្វើនំផ្លែអាយ ជាលទ្ធផលសិស្សានុសិស្សបានសម្រេចនូវមុខម្ហូប និងបង្អែមដ៏មានឳជារសឈ្ងុយឆ្ងាញ់ ជាមួយភាពរីករាយក្នុងការអនុវត្តផងដែរ៕