thumbnail

សិក្ខាសាលាក្រោមប្រធានបទ “ហេតុអ្វីត្រូវការការអប់រំ”

នៅថ្ងៃអង្គារទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ “ហេតុអ្វីត្រូវការការអប់រំ” ដែលដឹកនាំ និងធ្វើបទបង្ហាញដោយនាយកចាងហ្វាង ហ៊ុល សារួន និងមានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ រួមទាំងសិស្សានុសិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ។ សិក្ខាសាលានេះត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីបណ្តុះផ្នត់គំនិតសិស្សានុសិស្សឱ្យកាន់តែមានស្មារតីស្រឡាញ់ និងឱ្យតម្លៃលើការសិក្សារៀនសូត្រ។​ លើសពីនេះសិស្សានុសិស្សបានធ្វើការសិក្សាស្វែងយល់បន្ថែមទៀតទៅលើចំណេះដឹងល្អៗជាច្រើនតាមរយៈការធ្វើបទបង្ហាញ ពិសេសគឺចំណេះដឹងដែលជាស្នូលមិនអាចខ្វះបាន។ ជារួមការយល់ដឹងច្បាស់អំពីសារៈសំខាន់នៃការអប់រំ អាចធ្វើឱ្យពួកគេមានភាពរឹងមាំ ក្លាហាន មានសន្តិភាពផ្លូវចិត្ត និងអាចដោះស្រាយបញ្ហានានា ដែលកើតឡើងនៅចំពោះមុខ។ លើសពីនេះទៅទៀត ការអប់រំបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិមួយឲ្យមានការរីកចម្រើន។