នៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ប្រធាន និងអនុប្រធានក្រុមប្រឹក្សាសិស្សជុំនាន់ទី៥នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានដឹកនាំការធ្វើបទបង្ហាញមួយស្តីអំពី“ការជ្រើសរើសសមាជិកក្រុមប្រឹក្សាសិស្សជំនាន់ទី៥”។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំ នៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ដែលមានការចូលរួមពីសំណាក់នាយកចាងហ្វាង ចាងហ្វាងរង លោកគ្រូ អ្នកគ្រូ សមាជិកក្រុមប្រឹក្សាសិស្សជំនាន់ទី៥ និងសិស្សានុសិស្សថ្នាក់ទី១១ និង១២ទាំងអស់នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ។ កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីតួនាទី និងអត្ថប្រយោជន៍ក្នុងការក្លាយជាសមាជិកក្រុមព្រឹក្សាសិស្ស ពិសេសគឺការបំផុសគំនិតឱ្យមានការចូលរួម ដើម្បីជាទុនក្នុងការបន្តដឹកនាំការងារសង្គមឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។ ឆ្លើយតបទៅនឹងការក្លាយជាសមាជិកក្រុមប្រឹក្សាសិស្ស សមាជិកទាំងអស់មានឱកាស់ជាច្រើនក្នុងការជួយការងារសង្គម។ បន្ថែមលើនេះទៀតពួកគេនឹងក្លាយជាមនុស្សរឹងមាំក្នុងការដោះស្រាយបញ្ហាប្រកបដោយទំនួលខុសត្រូវខ្ពស់ ពិសេសគឺការសហការគ្នាធ្វើការងារជាក្រុម។ លើសពីនេះពួកគេនឹងមានឱកាស់ក្នុងការដុសខាត់ខ្លួនឯងឱ្យមានភាពម្ចាស់ការ ដើម្បីឈានទៅរកភាពជាអ្នកដឹកនាំប្រកបដោយសក្តានុពលនាពេលខាងមុខ។