កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ គណៈគ្រប់គ្រង សាលារៀន អន្តរទ្វីប អាមេរិកាំង និងសិស្សានុសិស្សថ្នាក់ទី១២ សាខាទួលគោក បានធ្វើដំណើរទៅកាន់ភូមិឈើទាល ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។ ដំំ់ណើរទស្សនកិច្ចនេះគឺក្នុងគោលដៅសប្បុរសធម៌ ដែលមានការបរិច្ចាគសម្ភារៈសិក្សាមួយចំនួយដល់សិស្សានុសិស្សនៃសាលាបឋមសិក្សា ឈើទាល។ ក្រៅពីសម្ភារសិក្សា សាលាក៏ទទួលបានការឧបត្ថម្ភធុងចម្រោះទឹកស្អាតចំនួន៣ បង្គន់អនាម័យចំនួន២ និងថ្លៃសាងសង់ដែលចំណាយទឹកប្រាក់សរុបប្រមាណ២០០០ដុល្លារ។