ការបរិភោគផ្លែឈើពិតជាមានអត្ថប្រយោជន៍ជាច្រើនដល់សម្រស់ និងសុខភាព។ ដូចនេះហើយអ្នកគ្រូ អ៊ុន ចាន់និមល បានដឹកនាំកូនសិស្សថ្នាក់ទី៥ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ធ្វើបំណិនជីវិត របៀបចិត និងររៀបផ្លែឈើ។ ពិតណាស់សោភ័ណភាពគឺជាការទាក់ទាញមួយដែលយើងមិនអាចមើលរំលងបាន ដូចនេះហើយទើបអ្នកគ្រូលើកយកប្រធានបទមួយនេះ។ ផ្លែឈើដែលយកមករៀបចំមានដូចជា ក្រូច ទំពាំងបាយជូរ ម្នាស់ ស្រកានាគ ឪឡឹក ប៉ោម និងផ្កាសម្រាប់លម្អមួយចំនួន។ អ្នកគ្រូបានបន្ថែមទៀតថា ផ្លែឈើត្រូវតែលាងអោយបានស្អាតល្អ ហើយផ្លែឈើក៏ត្រូវតែស្រស់ល្អ។ បន្ទប់ពីបង្ហាញពីរបៀបចិត និងរៀបផ្លែឈើរួចរាល់ អ្នកគ្រូក៏បានផ្តល់ឱកាសដល់ប្អូនៗក្នុងការចិត និងរៀបផ្លែឈើទៅតាមគំរូដែលអ្នកគ្រូបានបង្ហាញ។ លើសពីនេះប្អូនៗក៏អាចរៀបចំផ្លែឈើទៅម៉ូតដែលប្អូនៗចង់រៀប។
Category: បំណិនជីវិត