កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៦ ទាំងវេណព្រឹក និងរសៀល ចុះកម្មសិក្សានៅវាលព្រះមេរុ ដើម្បីសិក្សាពីការតម្បាញក្រមារបស់ខ្មែរ។ ការចុះកម្មសិក្សាលើកនេះ ដើម្បីឱ្យសិស្សានុសិស្សក្រេបជញ្ជក់ចំណេះដឹង ចំណេះធ្វើបានទូលំទូលាយ។ ពិសេសបានដឹង និងស្គាល់ពីទីតាំងប្រវត្តិសាស្ត្រ ពីកម្មវិធីបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក។ ម្យ៉ាងទៀតការចុះកម្មសិក្សានេះ សិស្សកាន់តែដឹងច្បាស់ពីសិល្បៈ សាសនា វប្បធម៌-អរិយធម៌ និងរបស់របរផ្សេងៗដែលដាក់តាំងពិព័រណ៍ នៅវាលព្រះមេរុជាដើម។
Category: កម្មវិធីចុះកម្មសិក្សា