កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ អេង ស៊ីណាត បានដឹកនាំសិស្សថ្នាក់ទី១២ធ្វើពិសោធន៍នៅមុខវិជ្ជាគីមីវិទ្យាលើប្រធានបទ ការបំបែកទឹកអុកស៊ីសែនដោយប្រើកាតលីករ ជូនដល់សិស្សានុសិស្ស នៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ។
នៅក្នុងការបង្រៀននោះ អ្នកគ្រូ បានយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីឥទ្ធិពលនៃកាតាលីករលើល្បឿនប្រតិកម្ម ។ ការពិសោធបានប្រព្រឹត្តទៅតាមការរំពឹងទុក និងអ្នកគ្រូបានសម្រេចនូវវត្ថុបំណងមេរៀន ដោយសិស្សានុសិស្សទទួលបាននូវចំណឹង ចំណេះធ្វើ និងបានជ្រួតជ្រាបកាន់តែច្បាស់ថែមទៀតលើការបង្រៀនក្នុងថា្នក់។