កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ បានធ្វើបទបង្ហាញសី្តពី កម្មវិធីអភិវឌ្ឍខួរក្បាលកុមារ (IAMA) សម្រាប់សិស្សានុសិស្សថ្នាក់បឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ កម្មវិធីអភិវឌ្ឍខួរក្បាលកុមារជាកម្មវិធីគិតលេខរហ័សលំដាប់ពីភពលោកដោយប្រើចិត្តតាមរូបមន្តក្បាច់លេខបុរាណចិន ដែលអាចធ្វើឱ្យកុមារមានសមត្ថភាពគិតលេខអច្ឆរិយលឿនជាងម៉ាស៊ីនគិតលេខ មើលឃើញចម្លើយភ្លាមៗពុំមានកាយវិការអ្វីឡើង ឬហៅថាកម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារដោយការគិតលេខរហ័សដោយប្រើចិត្តតាមរូបមន្តក្បាច់លេខបុរាណចិន។ កម្មវិធីនេះធ្វើឱ្យសិស្សគិតលេខលឿនជាងកាស្យូ គ្រាន់តែស្តាប់ ឬអានលេខអាចចេញជាមម្លើយតែម្តង ហើយបណ្តុះឱ្យសិស្សរវៀសជាងមុន ឆ្លាតជាងមុន និងក្លាហ៊ានជាងមុន បន្ទាប់ទៀតធ្វើឱ្យ ភ្នែក ត្រចៀករវាស ដៃ និងជើងរហ័សជាងមុន។