កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ សាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាទួលគោក បានប្រារឰកម្មវិធីប្រកួតចំណេះដឹងភូមិសាស្រ្តជាតិ ម៉េងលី ជេ. គួច តាមសាខារៀងៗខ្លួន លើកទី៦ វគ្គជម្រុះទី១ និងទី២ ហើយអ្នកជាប់វគ្គទី២ ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របេក្ខជនមកទាំងបីសាខាបានប្រកួតប្រជែងគ្នាដើម្បីស្វែងរកបេក្ខជនលេខ១ លេខ២ និងលេខ៣។ នៅក្នុងវគ្គជម្រុះនីមួយៗមានភាពសុក្រិតពីសំណាក់គណៈមេប្រយោគ ដែលជាលោកគ្រូ អ្នកគ្រូមុខវិជ្ជាភូមិវិទ្យា និងផែនដីវិទ្យា។
Category: ការប្រកួតប្រជែងចំណេះដឹង