អត្ថបទដកស្រង់ដោយ : នឹម សុនីតា
#MJQE#AmericanInterconSchool
ជំងឺភ្លេចភ្លាំង Alzheimer ភាគច្រើនកើតនៅលើមនុស្សចាស់ និងត្រូវការស្កេនខួរក្បាលដើម្បីអាច ពិនិត្យបានដឹងច្បាស់ ហើយការស្កេនខួរក្បាលក៏មានផលអវិជ្ជមានផងដែរ។ ហេតុនេះហើយអ្នក វិទ្យាសាស្រ្តក៏បានប្រមូលគ្នាមកពីប្រទេសផ្សេងៗជាច្រើនដូចជា ប្រទេសស៊ុយអែត អ៊ីតាលី ចក្រភព អង់គ្លេស និងសហរដ្ឋអាមេរិក ដើម្បីមកអភិវឌ្ឍន៍វិធីសាស្រ្តតាមរយៈការតេស្តឈាមវិញ។
បន្ទាប់ពីសិក្សាពីអ្នកជំងឺជាង600នាក់នៅលើគម្រោង Brain-derived tau នេះគឺបានរកឃើញថា ការធ្វើតេស្តរបស់ពួកគេអាចបែងចែកជំងឺយ៉ាងមានភាគរយខ្ពស់ពីជំងឺសរសៃប្រសាទផ្សេងៗទៀត។ លោកវេជ្ជបណ្ឌិត Thomas Karikari សាស្រ្តាចារ្យផ្នែកចិត្តសាស្រ្តនៅសកលវិទ្យាល័យ Pittsburgh សហរដ្ឋអាមេរិក និងជាសហអ្នកនិពន្ធម្នាក់នៃការសិក្សានេះបានលើកឡើងមកថា ការតេស្តរកមើលជំងឺភ្លេចភ្លាំងឱ្យការស្កេនខួរក្បាល គឺពិតជាមានអត្ថប្រយោជន៍ច្រើនមែនទែន ពីព្រោះការតេស្តតាមរយៈឈាមមានសុវត្ថិភាពខ្ពស់ជាង ងាយស្រួលជាង និងចំណាយថវិកាទាប ជាងទៀតផង។ ជាការចាប់ផ្តើមពីការធ្វើតេស្តបន្ថែមទៀតអ្នកវិទ្យាសាស្រ្តនឹងបន្តការពិនិត្យឈាម ជាមួយមនុស្សគ្រប់ជាតិសាសន៍ និងសូម្បីតែអ្នកមិនធ្លាប់ដែលមានបងប្អូនកើតជំងឺភ្លេចភ្លាំង ដើម្បីស្ទង់ មើលពីប្រសិទ្ធភាពជាក់ស្តែង។
គួរបញ្ជាក់ផងដែរថា អ្នកវិទ្យាសាស្រ្តត្រូវការពេលបន្ថែមទៀតមុនបញ្ចេញបច្ចេកវិទ្យានេះទៅប្រើប្រាស់ជា សាធារណៈ និងអាចជំនួសការស្កេនខួរក្បាលបានសម្រាប់ការពិនិត្យរកមើលជំងឺភ្លេចភ្លាំង Alzheimer នេះ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://cambo-report.com/article/27498