ជម្រាបសួរ លោក លោកស្រី មាតា បិតា ឬ អ្នកអាណាព្យាបាល!
សួស្តី សិស្សានុសិស្សទាំងអស់!
ការសិក្សាអប់រំគឺជាការវិនិយោគយូរអង្វែងដែលយើងទាំងអស់គ្នាមិនអាចខ្វះបាន។ សាលារៀន អន្តរទ្វីប អាមេរិកាំង កំពុងតែផ្តល់សេវាកម្មដល់លោក អ្នកក្នុងការបណ្តាក់ទុនដែលមាន និរន្តរភាព។ ក្នុងបទពិសោធន៍ការងារអប់រំជាងម្ភៃឆ្នាំ ខ្ញុំសូមផ្ញើសារទៅកាន់លោក លោកស្រី និងសិស្សានុសិស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជាថា សាលារៀន អន្តរទ្វីប អាមេរិកាំង បានផ្តល់នូវការអប់រំដែលមានគុណភាពល្អបំផុតប្រកបដោយប្រសិទ្ធភាព និងគុណតម្លៃសម្រាប់អនាគតបុត្រធីតារបស់លោកអ្នក។
យើងទាំងអស់គ្នាយកចិត្តទុកដាក់បំផុត ចំពោះការបណ្តុះស្មារតីទទួលខុសត្រូវក្នុងសង្គមដល់ប្អូនៗចាប់ពីអាយុ១២ឆ្នាំឡើង។ ដូច្នេះសូមចូលរួមជាមួយយើងខ្ញុំ ដើម្បីអនាគតភ្លឺស្វាងរបស់បុត្រធីតាលោកអ្នក។
សូមលោក លោកស្រីទទួលនូវការគោរពពីខ្ញុំ។