កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ សាលារៀនសាលារៀន អន្ដរទ្វីប អាមេរិកាំងទាំងបីសាខាបានរៀបចំប្រារព្ធពិធីប្រគល់វិញ្ញបនបត្រលើកទី៩ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ នៅសាលប្រជុំ សូវ ហុងគុយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ ពិធីប្រគល់វិញ្ញាបនបត្រនេះធ្វើឡើងបន្ទាប់សិស្សានុសិស្សថ្នាក់មត្តេយ្យចំនួន ១២៣នាក់ បានបញ្ចប់ការសិក្សារបស់ខ្លួនដោយជោគជ័យ និងដើម្បីត្រៀមខ្លួនឈានបន្តទៅរៀននៅថ្នាក់កម្រិតបឋមសិក្សា ហើយអ្នកអាណាព្យាបាលរបស់សិស្សក៏បានមកចូលរួមកម្មវិធីនេះយ៉ាងច្រើនដើម្បីទទួលស្គាល់លទ្ធផលការសិក្សាកូនរបស់ពួកគាត់ផងដែរ។
Category: ផ្សេងៗ