អត្ថបទដកស្រង់ដោយ : តាំង វិបុល
#MJQE#AmericanInterconSchool
វីតាមីន C ត្រូវបានគេស្គាល់ថាជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតមួយសម្រាប់សុខភាព ក្នុងនោះក៏ល្អសម្រាប់ស្បែកផងដែរ។ សព្វថ្ងៃមានផលិតផលផ្សព្វផ្សាយជាច្រើនដែលអះអាងថាមានផ្ទុកវីតាមីន C និងថាអាចជួយការពារស្បែកឱ្យនៅក្មេងជាងវ័យ និងសភ្លឺថ្លា។ វីតាមីន C ពិតជាដូចវេទមន្តមែនដែរទេ? អត្ថបទនេះនឹងផ្តល់ឱ្យនូវព័ត៌មានបន្ថែមអំពីការប្រើប្រាស់វីតាមីនC។
១. ការពិតនៃវីតាមីន C :
វីតាមីន C ជួយថែរក្សាសម្រស់ និងបង្កើនដល់ចរន្តឈាម។ វីតាមីននេះជួយកាត់បន្ថយអុកស៊ីសែនសកម្ម និងការពារស្បែកពីភាពចាស់ ជួយបំបាត់ស្នាមអុជខ្មៅ និងស្នាមអុជពណ៌ត្នោតនៅលើស្បែក។ វីតាមីន C ក៏ជួយកាត់បន្ថយការផលិតជាតិពណ៌មេឡាញីនផងដែរ។ វីតាមីន C មាននាទីការពារអង់ស៊ីម មានន័យថាវាមានការកំណត់នូវការបំប្លែងសារជាតិមេឡាញីន ការពារការបង្កើត និងមានឥទ្ធិពលលើមេឡានីន។ វីតាមីន C អាចជួយឱ្យស្បែកប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបណ្តាលឱ្យស្បែកឆាប់ចាស់ និងកាន់តែ ខ្មៅ។ វីតាមីន C ក៏ជួយបង្កើននូវបរិមាណជាតិស្ករ Glutathione និងវីតាមីន E ក្នុងរាងកាយផងដែរ។ ក្រៅពីនេះវីតាមីន C ក៏ជួយបំបាត់ស្នាមរបួស ឬបង្កើតស្បែកឡើងវិញបន្ទាប់ពីកើតមុន ជួយដល់កោសិកាកូឡាជែន បង្កើតភាពរឹងមាំរបស់ស្បែក។
២. តើវីតាមីន C ធ្វើឱ្យស្បែកសមែនឬ?
ស្បែកមានបីស្រទាប់ គឺស្រទាប់ខាងលើ (Epithelium) ស្រទាប់កណ្តាល (Mesoderm) ស្រទាប់ខាងក្នុង (Hypodermis)។ ស្រទាប់សើស្បែក (Dermis) គឺជាស្រទាប់ក្រៅបង្អស់នៃស្បែកដែលមានបួនស្រទាប់ធំៗ។ ផ្ទៃខាងក្រៅដែលជាស្រទាប់កោសិកាស្នែង Horn cell layer, the granule layer, the spine layer និងស្រទាប់ខាងក្រោម។ ស្រទាប់ខាងក្រោមគឺជាកន្លែងដែលមានសារជាតិពណ៌មេឡាញីនត្រូវបានផលិត ដែលជាមូលហេតុនៃការបង្កើតស្នាមរង្វង់ខ្មៅ។ វីតាមីន C មានប្រសិទ្ធភាពក្នុងការការពារនូវការកកើតនៃជាតិមេឡាញីន។
៣. ការបន្ថែមវីតាមីន C ចំពោះស្បែក :
ក. ការលាបវីតាមីន C លើស្បែក
យើងគួរតែជ្រើសរើសនូវផលិតផលណាដែលមានផ្ទុកនូវវីតាមីន C និងមានកំហាប់ខ្ពស់ជាមួយនឹងកម្រិត pH មធ្យម ព្រោះកម្រិត pH ខ្ពស់ពេកនឹងបណ្តាលឱ្យរលាកស្បែកបាន។ គុណវិបត្តិនៃការលាបវីតាមីន C គឺបានតែនៅលើផ្ទៃខាងលើតែប៉ុណ្ណោះ ដោយវាមិនអាចឆ្លងកាត់ស្បែកចូលទៅក្នុងខ្លួនយើងបានទេ។
ខ. វីតាមីន C
ពីអាហារ
វីតាមីន C មានច្រើននៅក្នុងផ្លែឈើ និងបន្លែ។ ការបរិភោគវីតាមីន C ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងមានសុវត្ថិភាពណាស់។ យើងគួរតែបរិភោគជាប្រចាំក្នុងរយៈពេលយូរដើម្បីទទួលបានផលប្រយោជន៍ល្អ បំផុត។
គ. ការចាក់វីតាមីន C ទៅក្នុងស្បែក
វិធីនេះមានគ្រោះថ្នាក់ខ្លាំងបំផុតដែលអាចបណ្តាលឱ្យយើងមានបញ្ហាបាន។ ប្រសិនបើយើងមានបញ្ហា ឬពុលដោយសារវីតាមីន ជារឿងគួរឱ្យបារម្ភ ព្រោះថាការពុលជាតិវីតាមីនមានគ្រោះថ្នាក់បំផុតជាងការពុលចំណីអាហារផ្សេងៗទៀត។
ឃ. ទទួលទានវីតាមីន C
វីតាមីន C មានភាពងាយស្រួលក្នុងការធ្វើអន្តរកម្មជាមួយសារធាតុផ្សេងៗ ហើយក៏មិនមានផលប៉ះពាល់ដល់ស្បែកនៅពេលកំពុងព្យាបាលដែរ។ ញ៉ាំវីតាមីន C ជាវិធីងាយស្រួល និងមានប្រសិទ្ធភាព។ អ្វីគ្រប់យ៉ាងសុទ្ធតែមានមុខពីរ ដូចនេះមិនគួរប្រើវីតាមីន C ច្រើនពេកទេ គួរប្រើវាក្នុងកម្រិតសមល្មមទើបមានប្រសិទ្ធភាព និងល្អចំពោះសុខភាព។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
– https://www.webmd.com/diet/features/the-benefits-of-vitamin-c