អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “អត្ថប្រយោជន៍របស់ផ្លែប៉េងប៉ោះចំពោះសុខភាព”
អត្ថបទដកស្រង់ដោយ : ហ៊ិន ស្រីពៅ
#MJQE#AmericanInterconSchool
ប៉េងប៉ោះ គឺជាប្រភេទបន្លែដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម «លីកូពីន» ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ជាពិសេសកាត់បន្ថយហានិភ័យជំងឺបេះដូង និងជំងឺមហារីក។ ក្នុងនោះ ប៉េងប៉ោះក៏ផ្ទុកនូវវីតាមីន C ប៉ូតាស្យូម ហ្វូឡាត និងវីតាមីន K។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យមួយចំនួនរបស់ផ្លែប៉េងប៉ោះ។
នៅក្នុងផ្លែប៉េងប៉ោះ ទម្ងន់១០០ក្រាម មានផ្ទុកសារជាតិចិញ្ចឹម៖
១. កាឡូរី៖ ១៨
២. ជាតិទឹក៖ ៩៥%
៣. ប្រូតេអ៊ីន៖ ០.៩ក្រាម
៤. កាបូអ៊ីដ្រាត៖ ៣.៩ក្រាម
៥. ជាតិស្ករ៖ ២.៦ក្រាម
៦. ជាតិសរសៃ៖ ១.២ក្រាម
៧. ជាតិខ្លាញ់៖ ០.២ក្រាម
៨. វីតាមីន C
៩. ប៉ូតាស្យូម
១០. វីតាមីន K1
១១. ហ្វូឡាត
១២. លីកូពីន
១៣. បេតាការ៉ូទីន
១៤. Naringenin
១៥. អាស៊ីត Chlorogenic
អត្ថប្រយោជន៍សុខភាព៖
១. ជួយសុខភាពបេះដូង និងការពារជំងឺបេះដូង៖
• ជំងឺគាំងបេះដូង
• ជំងឺដាច់សរសៃឈាម
• បន្ទាបកម្រិតកូឡេស្តេរ៉ូល
• បន្ថយការរលាក
• បន្ថយហានិភ័យកកឈាម
២. ប្រឆាំងជំងឺមហារីក៖
• មហារីកក្រពេញប្រូស្តាត
• មហារីកសួត
• មហារីកក្រពះ
• មហារីកសុដន់
៣. បង្កើនសុខភាពស្បែក (ជាពិសេសក្រោមកម្ដៅថ្ងៃ ឬការរលាកកម្ដៅថ្ងៃ)
ផលប៉ះពាល់៖
សម្រាប់មនុស្សដែលមានប្រតិកម្ម (អាលែកហ្ស៊ី) នឹងលំអង អ្នកអាចប្រតិកម្មនឹងប៉េងប៉ោះផងដែរ។ រោគសញ្ញាអាលែកហ្ស៊ីនេះ មានដូចជា :
១. រមាស់ក្នុងមាត់
២. ឈឺបំពង់ក
៣. ហើមមាត់ ឬបំពង់ក
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ https://ehealthyoeung.com/article/health_tip/1289