អត្ថបទព័ត៌មានស្តីពីសុខភាព និងកីឡា
ក្រោមប្រធានបទ “ការលេងកីឡាបាល់ទាត់បានផ្តល់សារប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព?”
អត្ថបទដកស្រង់ដោយ : ជា សម្បត្តិ
#MJQE#AmericanInterconSchool
បាល់ទាត់ គឺជាកីឡាដ៏មានប្រជាប្រិយភាពបំផុតនៅលើសកលលោក និងត្រូវបានគេនិយមលេងស្ទើរតែគ្រប់ប្រទេសទាំងអស់។ វាគឺជាប្រភេទកីឡាជាក្រុម តម្រូវឱ្យមានគ្នាម្ខាង១១នាក់ ដែលអាចប្រើប្រាស់ជើង ក្បាល និងដងខ្លួនសម្រាប់ប៉ះបាល់ និងស៊ុតបញ្ចូលទី ខណៈដែលអ្នកលេងទាំងអស់អាចរត់លឿន រត់យឺតតាមស្ថានភាពជាក់ស្ដែង។ មិនតែប៉ុណ្ណោះ បាល់ទាត់មិនប្រកាន់ថាក្មេងប្រុស ក្មេងស្រី បុរស ឬ ស្ត្រីទើបអាចលេងបាននោះទេ ពោលគឺអាចលេងបានគ្រប់ៗគ្នា។ តើការលេងបាល់ទាត់ បានផ្ដល់អត្ថប្រយោជន៍អ្វីខ្លះទៅសម្រាប់សុខភាព? ថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកនូវអត្ថប្រយោជន៏ខ្លះៗនៃការលេងកីឡាបាល់ទាត់ដូចខាងក្រោម៖
១. អត្ថប្រយោជន៍ចំពោះសុខភាព និងរាងកាយ :
• ជួយសម្រួលផ្លូវដង្ហើមធ្វើការបានល្អជាងមុន
• កាត់បន្ថយភាពធាត់ និងកើនឡើងសាច់ដុំ
• ធ្វើឱ្យកម្លាំងខ្លាំងជាងមុន និងរហ័សរហួន
• ធ្វើឱ្យរាងកាយមានតុល្យភាព សុខភាពល្អ និងរឹងមាំជាងមុន
២. អត្ថប្រយោជន៍ខាងផ្នែកស្មារតី :
• បាល់ទាត់បង្រៀនពីការស្រុះស្រួលគ្នា និងសាមគ្គីគ្នា
• បង្រៀនពីការធ្វើការងារជាក្រុម និងការចែករំលែកគ្នា
• ជួយបង្កើនសមត្ថភាពការគិត ការប្រមូលផ្ដុំអារម្មណ៍ ការតស៊ូ និងការលត់ដំខ្លួន
• ជាមធ្យោបាយដ៏ល្អ ក្នុងការបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយមនុស្សម្នា និងជាមួយមិត្ត ភ័ក្ដិ
• ផ្ដល់ឱកាសដល់អ្នកបង្កើននូវទំនុកចិត្តលើខ្លួនឯង និងឱ្យតម្លៃលើខ្លួនឯង
• ជាពិសេសបាល់ទាត់អាចជួយកាត់បន្ថយ និងបំបាត់ស្ត្រេស៕
អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖
https://www.betterhealth.vic.gov.au/bhcv2/bhcarticles.nsf/pages/Soccer