អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “អត្ថប្រយោជន៍ទាំង៥ នៃការលេងកីឡាបាល់ទះចំពោះសុខភាពរាងកាយ”
អត្ថបទដោយ : ផេង ឧត្តម
#MJQE#AmericanInterconSchool
ជាទូទៅ កីឡាបាល់ទះតែងតែត្រូវបានគេនិយមលេងនៅលើវាលស្មៅ ឬនៅលើឆ្នេរខ្សាច់ ដែលកីឡាមួយនេះអាចនឹងត្រូវបានលេងជាដៃគូ ឬជាក្រុមផងដែរ។ ក្រៅពីទទួលបានការពេញនិយម កីឡាមួយនេះក៏មានសារៈសំខាន់ចំពោះសុខភាពរបស់អ្នកលេងផងដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង៥ នៃការលេងកីឡាបាល់ទះចំពោះសុខភាពរាងកាយ៖
១. ជួយដុតកាឡូរី និងជាតិខ្លាញ់៖ ជាគុណប្រយោជន៍មួយដ៏សំខាន់វាអាចជួយអ្នកក្នុងការដុតបំផ្លាញ កាឡូរីដែលជាសមាសធាតុសំខាន់នៃការសម្រកទម្ងន់ និងរក្សាតុល្យភាពនៅក្នុងខ្លួនរបស់មនុស្សយើងបានយ៉ាងល្អផងដែរ។
២. ធ្វើឱ្យរាងកាយរបស់យើងរឹងមាំ៖ វាអាចជួយពង្រឹងនៅផ្នែកខាងលើដៃ និងស្មាក៏ដូចជា
សាច់ដុំនៃផ្នែកទាំងអស់របស់រាងកាយយើងផងដែរ។
៣. អាចជួយបង្កើនអត្រាមេតាប៉ូលីស៖ តាមរយៈការលេងកីឡាបាល់ទះ វាអាចជួយបង្កើនកម្រិតនៃការបំប្លែងថាមពលនៅក្នុងរាងកាយរបស់អ្នក។
៤. អាចជួយដល់ចលនាដៃ និងសុខភាពភ្នែក៖ នៅពេលដែលអ្នកលេងកីឡាបាល់ទះ ដៃ និងភ្នែករបស់អ្នកត្រូវមានភាពស៊ីចង្វាក់គ្នាយ៉ាងល្អ ដើម្បីតម្រង់ និងវាយបាល់ឱ្យត្រូវចំណុចទៅកាន់ភាគីម្ខាងទៀត ដែលនេះគឺពិតជាល្អប្រសើរណាស់ចំពោះចលនាដៃ និងសុខភាពភ្នែក។
៥. ជួយដល់សុខភាពបេះដូង៖ តាមរយៈការធ្វើឱ្យចង្វាក់បេះដូងកើនឡើង រាងកាយរបស់អ្នកនឹងចែកចាយសារធាតុចិញ្ចឹមឈាមកាន់តែច្រើនទៅពាសពេញសារពាង្គរកាយដែលធ្វើឱ្យសុខភាពទូទៅរបស់អ្នកមានភាពប្រសើរឡើងវិញផងដែរ។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖