អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “មូលហេតុជំនឿ និងការគោរពទើបអគារនៅមីយ៉ាន់ម៉ា មិនអាចសង់ឱ្យខ្ពស់ជាង៣៥ជាន់ដាច់ខាត”
អត្ថបទដកស្រង់ដោយ : អ៊ុន ចន្ទនិមល
#MJQE#AmericanInterconSchool
បណ្ដុំអគារខ្ពស់ៗជាងគេនៅប្រទេសមីយ៉ាន់ម៉ា ភាគច្រើនត្រូវបានសាងសង់ឡើងក្នុងទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងដ៏ធំបំផុតនៃប្រទេសអាស៊ីមួយនេះ។ យ៉ាងណាមិញ គ្មានអគារណាមួយដែលអាចសង់ដល់កម្ពស់៣៥ជាន់ ឬខ្ពស់ជាងនេះបាននោះឡើយ។
មូលហេតុនេះក៏ដោយសារតែមានច្បាប់កំណត់មិនឱ្យមានសំណង់អគារណាមួយលើសពីកម្ពស់១២៧ម៉ែត្រពីដីទេ ដើម្បីកុំឱ្យមានការបិទបាំងទេសភាព និងជាពិសេសនោះគឺមិនឱ្យខ្ពស់ជាងវត្ត Shwedagon ដែលជាវត្តល្បីល្បាញ និងស័ក្តិសិទ្ធិបំផុតជាងគេនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ធ្លាប់មានគម្រោងមួយដំបូងគេ ដែលចង់សាងសង់អគារកម្ពស់១៩៥ម៉ែត្រ នៅយ៉ាំងហ្គោន ប៉ុន្តែត្រូវប្រឈមយ៉ាងខ្លាំងពីការជំទាស់ដាច់អហង្ការពីសំណាក់ក្រុមអ្នកអភិរក្ស។ ហេតុដូច្នេះហើយទើបគម្រោងអគារខ្ពស់ជាងគេនេះត្រូវលុបចោលវិញនៅក្នុងឆ្នាំ ២០១៤កន្លងទៅ។
គួររម្លឹកថា បច្ចុប្បន្នអគារខ្ពស់ជាងនៅមីយ៉ាន់ម៉ា មានកម្ពស់ត្រឹមតែ១២២ម៉ែត្រប៉ុណ្ណោះ។ អគារនោះមានឈ្មោះថា Diamond Inya Palace ដែលទើបបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១៩កន្លងទៅ។ ក្រៅពីនេះ បណ្ដុំអគារខ្ពស់ៗជាងគេមានកម្ពស់ត្រឹមចន្លោះពី៩០ម៉ែត្រ ដល់ជាង១០០ម៉ែត្រតិចតួចប៉ុណ្ណោះ៕