អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ
ក្រោមប្រធានបទ “កត្តា៥យ៉ាងដ៏សំខាន់ដែលធ្វើឱ្យគ្រួសារមានសុភមង្គល និងភាពរីករាយ”
អត្ថបទដកស្រង់ដោយ : គង កង
#MJQE#AmericanInterconSchool
ជាការពិតណាស់ គ្រួសារនីមួយៗមានភាពរីករាយ ចម្រុងចម្រើន និងពេញដោយក្តីសុខ វាអាស្រ័យទៅលើកត្តាជាច្រើនមិនថាស្ថានភាពសេដ្ឋកិច្ច ទីកន្លែងរស់នៅ ការប្រើប្រាស់ពាក្យសម្តីនៅក្នុងក្រុមគ្រួសារ ក៏ដូចជាមជ្ឈដ្ឋានរស់នៅរបស់គ្រួសារម្នាក់ៗ។ ដូច្នេះដើម្បីឱ្យគ្រួសាររបស់យើងមានភាពរីករាយជានិរន្តរ៍ និងពេញដោយភាពសើចក្អាកក្អាយ សូមចងចាំថាគ្រួសារនីមួយៗមានលក្ខណៈផ្សេងគ្នា ដូចនេះអ្នកប្រហែលត្រូវតែសម្របសម្រួលទៅតាមលំដាប់ដោយនៃកាលៈទេសៈរបស់គ្រួសារម្នាក់ៗ។ យ៉ាងណា មិញមានវិធីសាស្ត្រ៥យ៉ាងដ៏សំខាន់ដែលអាចឱ្យយើងអនុវត្តន៍ដើម្បីធ្វើឱ្យគ្រួសារមានសុខភាពល្អ៖
១. ភាពសមញ្ញ :
ឪពុកម្តាយជាច្រើនតែងចូលចិត្តធ្វើអ្វីៗឱ្យមានភាពស្មុគស្មាញពេកដោយពួកគេគិតថាកូនរបស់ពួកគេយល់នូវអ្វីដែលពួកគេចង់បាន។ មានករណីជាច្រើនដែលមិនមែនជាចេតនាទេ ប៉ុន្តែវានៅតែកើតឡើង ដូច្នេះហើយ សូមឪពុកម្តាយគ្រប់រូបគួរធ្វើអ្វីៗដែលងាយៗខ្លួនឯងដោយគ្រាន់តែរៀបចំអាហារតែមួយមុខសម្រាប់មនុស្សគ្រប់គ្នា ហើយត្រូវធានាថាមិនត្រូវជាប់រវល់ពេកចំពោះការងារខ្លួនឯងដោយមិនរវល់ពីកូនៗ ហើយត្រូវញែកពេលវេលាសម្រាប់កូនៗឱ្យបានច្រើន ពីព្រោះសកម្មភាពមួយដែលយើងធ្វើគឺមិនគ្រប់គ្រាន់ទេសម្រាប់កុមារគ្រប់រូបនោះទេ។
២. កាសហការ :
ត្រូវបង្កើតសកម្មភាពជាប្រព័ន្ធ ដោយបង្កើតការងារឱ្យកូនម្នាក់ៗមានកិច្ចការធ្វើ ហើយមានដំណើរការ ល្អ។ ធ្វើដូច្នេះ យើងនឹងកាត់បន្ថយបន្ទុក និងភាពស្មុគស្មាញ យ៉ាងណាមិញយើងត្រូវបង្រៀនកូនៗរបស់យើងឱ្យយល់ពីសារៈសំខាន់នៃទំនួលខុសត្រូវរបស់ពួកគេ។ នៅពេលយើងបានបង្កើតកិច្ចការជាប្រព័ន្ធ អ្នកអាចរីករាយដោយមិនសូវមានភាពស្មុគស្មាញ ហើយគ្រប់គ្នានឹងធ្វើកិច្ចការបានយ៉ាងរលូនដោយគ្មានឧបសគ្គម្តងហើយម្តងទៀត។
៣. ការរៀបចំ :
ការរៀបចំបានល្អអាចធ្វើឱ្យជីវិតយើងម្នាក់ៗមានភាពងាយស្រួល ហើយកាន់តែប្រសើរ។ អ្នកនឹងយល់ពីអ្វីៗទាំងអស់ដោយអ្នកអាចនឹងបញ្ឈប់នូវអ្វីដែលបម្រុងនឹងកើតឡើងមិនល្អក្នុងមួយបព្រិចភ្នែក។ យើងត្រូវប្រាកដថា ការរៀបចំអ្វីមួយដោយមានលំដាប់លំដោយ ចាប់ផ្តើមពីសម្ភារៈដែលកូនរបស់យើងលេង រហូតដល់សម្លៀកបំពាក់ ស្បែកជើង ស្រោមជើង និងសម្ភារៈផ្ទះបាយ ព្រមទាំងអ្វីៗផ្សេងៗទៀត។ ខណៈពេលដែលមានកិច្ចការជាច្រើនបានកើតឡើងចាប់តាំងពីដំបូង វានឹងអាចមានភាពរលូនក្នុងរយៈពេលវែង។ មានហេតុផលមួយដែលថាសៀវភៅអាចជាការរៀបចំមួយដ៏ល្អសម្រាប់កន្លែងរស់នៅរបស់យើង ដូចជាសៀវភៅមួយក្បាលដែលមានចំណងជើងថា “ The Life-Changing Magic of Tidying Up,” គឺជាសៀវភៅដែលលក់ដាច់ជាងគេបំផុត។
៤. ទំនាក់ទំនង :
អ្នកត្រូវស្វែងរកមធ្យោបាយមួយដែលពាក់ព័ន្ធនឹងកូនៗ ព្រមទាំងសមាជិកទាំងអស់គ្នានៅក្នុងគ្រួសាររបស់យើង។ ឧទាហរណ៍៖ តើអ្វីដែលពួកគេចូលចិត្ត? តើនរណាដែលជាមិត្តរបស់ពួកគេនៅឯសាលា? យើងត្រូវចំណាយពេលខ្លះដើម្បីយល់ពីកូនៗរបស់ពួកយើង។ ធ្វើដូចនេះ ពួកគេនឹងមានអារម្មណ៍កក់ ក្តៅក្នុងការបើកចំហជាមួយអ្នក ហើយអ្នកនឹងកាន់តែមានភាពកក់ក្តៅជាមួយកូនៗរបស់អ្នក។ នេះជាវីធីឈ្នះឈ្នះ មធ្យោបាយដ៏មានប្រសិទ្ធភាពខ្ពស់ដើម្បីធានាថា សមាជិកគ្រួសាររបស់យើងអាចមានទំនាក់ទំនងប្រសើរ គឺត្រូវចាត់ចែងពេលវេលាចំពោះសមាជិកគ្រួសារម្នាក់ៗ។ ត្រូវរៀបចំពេលវេលា ជាពិសេសសម្រាប់ចេញក្រៅរវាងឪពុក ម្តាយ និងកូនៗមួយខែម្តងជាលក្ខណៈឯកជន។ វាជាពេលមួយដែលអាចជួយឱ្យការសន្ទនា និងបទពិសោធន៍ដ៏ជិតស្និទ្ធដែលនឹងជួយឱ្យយើងកាន់តែមានភាពស្និទ្ធស្នាល។
៥. ការសម្រាកលំហែ :
វាមិនមែនអ្វីៗសុទ្ធតែជាការតក់ស្លុត និងស្មុគស្មាញនោះទេ។ ត្រូវចេះបន្ថយល្បឿន ហើយចំណាយពេលដើម្បីសម្រាក។ បើសិនជាអ្នកមានអារម្មណ៍ថាលើសលប់ហើយ នោះអ្នកត្រូវរម្លឹកតាមវិធីខាងលើម្តង ទៀត។ វិធីខាងលើត្រូវបានរៀបចំឡើងដើម្បីជួយឱ្យជីវិតគ្រួសាររបស់យើងមានភាពស្រស់បំព្រង។ អ្នកត្រូវប្រាកដថា វិធីទាំងអស់នោះគឺត្រូវស្ថិនៅក្នុងផែនការគ្រួសាររបស់អ្នក ដើម្បីជួយឱ្យយើងសម្រាកលម្ហែ និងមិនសូវវិលវល់។ ធ្វើដូច្នេះ អ្នកនឹងធ្វើឱ្យគ្រប់គ្នានៅក្នុងគ្រួសារមានភាពរីករាយ ហើយកាន់តែមានសុភមង្គលល្អឡើង។
សូមសាកល្បងតាមវិធីខាងលើ ដើម្បីឱ្យឃើញថាវាពិតជាបានជួយអ្នកមែន។ ឱកាសអាចនឹងផ្លាស់ប្តូរជីវិតរបស់យើងបាន ទោះយ៉ាងណាក្តី ពេលខ្លះមិនថាមានការលំបាកយ៉ាងណា អ្នកត្រូវព្យាយាមកែប្រែជីវិតនៅឯផ្ទះ ហើយកូនរបស់អ្នកប្រហែលជាបន្តរំខានដល់ភាពសុខដុមរមនានៅក្នុងគ្រួសាររបស់យើង ។ តុល្យភាពខួរក្បាលបានធ្វើការទៅលើកុមារជាងបួនម៉ឺននាក់ និងក្រុមគ្រួសាររបស់ពួកគេតាមរយៈផែនការដ៏ទំលំទូលាយផ្ទាល់ខ្លួនដែលអាចជួយដោះស្រាយបញ្ហាដល់កូនៗរបស់អ្នកបានយ៉ាងល្អប្រសើរ ។
អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖
https://www.brainbalancecenters.com/blog/steps-to-a-better-family-life
https://sg.theasianparent.com/10-tips-to-have-a-happy-family