អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ
ក្រោមប្រធានបទ “ពាក្យពេចន៍លើកទឹកចិត្តសាមញ្ញៗអាចនិយាយទៅកាន់មនុស្សជុំវិញខ្លួនឱ្យរឹងមាំ”
អត្ថបទដោយ : ហុកសេង ប៊ុនឈឿន
#MJQE #American Intercon School
ជាធម្មតា ការប្រើពាក្យពេចន៍សន្ទនាគ្នាសាមញ្ញៗក្នុងការសួរសុខទុក្ខទៅវិញទៅមក ជាសារអាចលើកចិត្តដល់គ្នាក្នុងនាមអ្នកធ្វើការងារ មិត្តភក្តិ សមាជិកគ្រួសារ និងមនុស្សនៅជុំវិញខ្លួន ដើម្បីជំរុញឱ្យគុណភាពជីវិតកាន់តែល្អប្រសើរ។ ខាងក្រោមនេះ ជាពាក្យពេចន៍លើកទឹកចិត្តមួយចំនួនដែលមនុស្សគ្រប់គ្នាអាចនិយាយបានរៀងរាល់ថ្ងៃទៅកាន់អ្នកដទៃជុំវិញខ្លួន។
១. អ្នកធ្វើបានល្អហើយ
គ្រាន់តែនិយាយពាក្យលើកទឹកចិត្តទៅកាន់គ្នា អាចបង្ហាញពីការយកចិត្តទុកដាក់លើស្ថានភាពជីវិតអ្នកដទៃឱ្យកាន់តែប្រសើរឡើង។ ពាក្យសម្តីងាយៗខ្លីៗនិយាយទៅកាន់មនុស្សដែលកំពុងតែពិបាកចិត្ត អាចធ្វើឱ្យអារម្មណ៍ផ្លាស់ប្ដូរទៅជាល្អ និងមានក្ដីសង្ឃឹមឡើងវិញប្រសើរឡើងបាន។
២. អ្នកអាចឆ្លងកាត់បញ្ហាលំបាកនោះបាន
បញ្ហានៅក្នុងជីវិតមានរឿងជាច្រើនដើម្បីឱ្យមនុស្សដោះស្រាយ ថ្ងៃនេះអ្នកអាចជួយរឿងមិនល្អ ប៉ុន្តែមិនមែនកើតឡើងរាល់ថ្ងៃ និងរៀងរហូតនោះទេ។ កុំបារម្ភ អ្នកអាចឆ្លងកាត់រឿងរ៉ាវទាំងអស់នោះ និងអាចដោះស្រាយវាបាន។
៣. អ្នកមិនឯកាឡើយ
ពាក្យនេះនិយាយទៅកាន់មនុស្សដែលកំពុងតែមានបញ្ហាផ្លូវចិត្ត នោះពួកគេអាចផ្លាស់ប្ដូរអារម្មណ៍ទៅជាមានកម្លាំងចិត្តវិញបាន។ ចូរប្រាប់គេថា ខ្ញុំក៏ឯកាដែរ ដូច្នេះអ្នកមិនឯកានោះទេ។
៤. ខ្ញុំជឿជាក់ថាអ្នកអាចធ្វើបាន
វាមិនពិបាកនោះទេគ្រាន់តែលើកយកពាក្យល្អៗប្រាប់ទៅកាន់នរណាម្នាក់ ហើយធ្វើឱ្យមនុស្សម្នាក់នោះសប្បាយចិត្ត និងមានឆន្ទៈធ្វើអ្វីដែលខ្លួនឯងស្រឡាញ់។
៥. កុំចុះចាញ់ណា៎
ជីវិតមនុស្សរមែងតែមានការប្រកួតប្រជែង ឬការចូលរួមសកម្មភាពអ្វីមួយនៅក្នុងសង្គម មិនថានៅក្នុងការសិក្សា ការងារ និងការដឹកនាំជំនួយជាដើម។ “កុំចុះចាញ់” ជាឃ្លាធ្វើឱ្យមនុស្សម្នាក់បន្តទៅមុខ និងមានថាមពលសម្រាប់ដំណើរក្នុងការចាប់យកក្ដីស្រមៃរបស់ពួកគេបាន។
ដូចនេះ ធ្វើជាមនុស្សម្នាក់ដែលតែងតែផ្ដល់កម្លាំងចិត្តឱ្យអ្នកដទៃ ដែលកំពុងត្រូវការជំនួយ វាជារឿងសំខាន់ និងមានតម្លៃបំផុតដែលមនុស្សគ្រប់គ្នាអាចធ្វើបាន។
ដកស្រង់ចេញពី : ams.com.kh