អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍កីឡា
ក្រោមប្រធានបទ “កីឡាគ្មានថ្នាំជក់ នឹងអនុវត្តក្នុងព្រឹត្តិការណ៍ការកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា”
អត្ថបទដកស្រង់ដោយ : ជុំ ប៊ុន្នី
#MJQE#AmericanInterconSchool
ជាការពិតណាស់នៅក្នុងបណ្តាប្រទេសជាច្រើននៅលើពិភពតែងតែមានការប្រើប្រាស់ថ្នាំជក់ និងបារីអេឡិចត្រូនិកផ្សេងៗជាដើម ក្នុងពេលថ្មីៗនេះរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានធ្វើការហាមប្រាមទៅលើការប្រើប្រាស់ថ្នាំជក់នៅតាមទីសាធារណៈ ជាពិសេសក្នុងកម្មវិធីព្រឹត្តិករណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍។
«កីឡាគ្មានថ្នាំជក់» នឹងត្រូវអនុវត្តក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣នេះ ខណៈប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ក្នុងសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានធ្វើការហាមប្រាមការជក់ផលិតផលថ្នាំជក់គ្រប់ប្រភេទ រួមទាំងបារីអេឡិចត្រូនិកនៅក្នុងព្រឹត្តិការណ៍ទាំងមូល នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ជាមួយគ្នានេះ ការផ្សាយពាណិជ្ជកម្មបារី ឬបារីអេឡិចត្រូនិក និងការឧបត្ថម្ភផ្សេងៗរបស់ក្រុមហ៊ុនថ្នាំជក់ ឬក្រុមហ៊ុនបារីអេឡិចត្រូនិកក្នុងព្រឹត្តិការណ៍កីឡានេះ ក៏ត្រូវបានហាមឃាត់ រួមទាំងការឧបត្ថម្ភក្នុងការផ្សាយផងដែរ។
ចាប់ពីឆ្នាំ២០០៣មក ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រកួតកីឡាដោយគ្មានផ្សែងថ្នាំជក់។ ប្រទេសវៀតណាម បានក្លាយជាប្រទេសទី១ ដែលបានសម្រេចជោគជ័យព្រឹត្តិការណ៍ប្រកួតកីឡាដោយគ្មានផ្សែងថ្នាំជក់ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី២២ នៅឆ្នាំ២០០៣។ ទន្ទឹមគ្នានេះ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ទៀតក៏បានអនុវត្តតាមគោលការណ៍កីឡាគ្មានថ្នាំជក់ផងដែរ ដោយប្រទេសជាម្ចាស់ផ្ទះបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍កីឡាគ្មានថ្នាំជក់នេះ។
ជាមួយគ្នានេះ ព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗដូចជា ព្រឹត្តិការណ៍កីឡាហ្វីហ្វា “FIFA” ជាដើម សុទ្ធតែមានគោលការណ៍ហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការប្រើប្រាស់ ការផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភក្នុងការប្រកួតទាំងមូល៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖