អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍
ក្រោមប្រធានបទ “ទិវាអន្តរជាតិសម្រាប់ការអភិរក្សស្រទាប់អូហ្សូន”
អត្ថបទដកស្រង់ដោយ : សោម ចាន់ណា
#MJQE#AmericanInterconSchool
ទិវាអន្តរជាតិសម្រាប់ការអភិរក្សស្រទាប់អូហ្សូន ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៦ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ ស្រទាប់អូហ្សូននៅជុំវិញផែនដី គឺប្រៀបបានទៅនឹងភួយនាកុមារភាពរបស់យើងដែលផ្តល់នូវ សុវត្ថិភាព ការការពារ ហើយក៏ទាមទារត្រូវការការយកចិត្តទុកដាក់ និងការថែទាំពីយើងផងដែរ។ ទិវាអន្តរជាតិសម្រាប់ការអភិរក្សស្រទាប់អូហ្សូន គឺជាថ្ងៃដែលរម្លឹកដល់ការមកដល់នៅភពផែនដី និងស្រទាប់ការពារអូហ្សូន។
ប្រវត្តិនៃទិវាអន្តរជាតិសម្រាប់ការអភិរក្សស្រទាប់អូហ្សូន
ស្រទាប់អូហ្សូន គឺជាស្រទាប់ការពារឧស្ម័នដែលការពារផែនដីពីកាំរស្មីអ៊ុលត្រាវីយូឡេដែលបង្កគ្រោះថ្នាក់ពីព្រះអាទិត្យ។ ខណៈពេលដែលព្រះអាទិត្យមានសារៈសំខាន់សម្រាប់ជីវិត វាក៏បញ្ចេញកាំរស្មីខ្លាំងដែលអាចមានផលប៉ះពាល់សម្រាប់ការរស់នៅរបស់មនុស្ស និងសត្វផងដែរ។
នៅចុងទសវត្សរ៍ឆ្នាំ1970 អ្នកវិទ្យាសាស្ត្របានរកឃើញថាសកម្មភាពរបស់មនុស្សកំពុងបំផ្លាញស្រទាប់អូហ្សូនយ៉ាងខ្លាំង។ ពួកគេបានរកឃើញប្រហោងមួយ ដែលបណ្តាលមកពីឧស្ម័នបំផ្លាញ អូហ្សូន ដែលជារឿយៗមាននៅក្នុងម៉ាស៊ីនត្រជាក់ ទូរទឹកកក និងគ្រឿងអេឡិចត្រូនិកជាដើម។ របកគំហើញរបស់អ្នកវិទ្យាសាស្ត្របានគូសបញ្ជាក់ពីសារៈសំខាន់នៃស្រទាប់អូហ្សូន និងតម្រូវការក្នុងការការពារស្រទាប់ផែនដី។
នៅឆ្នាំ1985 សមាគមន៏អន្តរជាតិដែលមានការចូលរួមពីបណ្តាប្រទេសចំនួន28 បានអនុម័ត និងចុះហត្ថលេខាលើអនុសញ្ញាទីក្រុងវីយែន បានប្រកាសជាផ្លូវការដើម្បីរួមគ្នាការពារស្រទាប់អូហ្សូន។ នៅខែកញ្ញាឆ្នាំ1987 សេចក្តីព្រាងស្តីពីសារធាតុដែលបំផ្លាញស្រទាប់អូហ្សូនត្រូវបានធ្វើឡើង ហើយបានជំរុញឱ្យប្រទេសនានាបង្រួបបង្រួមកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីលុបបំបាត់99% នៃសារធាតុដែលអាចបំផ្លាញស្រទាប់អូហ្សូនទាំងនោះ។ ការខិតខំប្រឹងប្រែងនេះបានទទួលជោគជ័យ ដែលស្រទាប់អូហ្សូននាពេលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពជាសះស្បើយ។
ដើម្បីជាការរម្លឹកដល់ការចុះហត្ថលេខាលើកិច្ចព្រាងការនេះ មហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសថ្ងៃទី16 ខែកញ្ញា ជាទិវាអន្តរជាតិសម្រាប់ការអភិរក្សស្រទាប់អូហ្សូនក្នុងឆ្នាំ1994។ ក្នុងថ្ងៃនោះផងដែរ ក៏ត្រូវបានទទួលស្គាល់ថាទិវាអូហ្សូនពិភពលោក នឹងត្រូវធ្វើឡើងនៅថ្ងៃទី16 ខែកញ្ញា រៀងរាល់ឆ្នាំសម្រាប់ការអភិរក្សស្រទាប់ការពារអូហ្សូន និងភាពជោគជ័យនៃអនុសញ្ញាទីក្រុងវីយែន។
អត្ថបទដកស្រង់ និងបកប្រែចេញពី៖ INTERNATIONAL DAY FOR THE PRESERVATION OF THE OZONE LAYER – September 16, 2022 – National Today