អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “ទីក្រុងបុរាណ Bagan ជារាជធានីនៃរាជវង្សដំបូងគេបង្អស់របស់ប្រទេសមីយ៉ាន់ម៉ា”
អត្ថបទដោយ : អ៊ាវ ណារី
#MJQE #American Intercon School
ទីក្រុង Bagan ដែលពីអតីតកាលត្រូវបានគេស្គាល់ថា Pagan គឺជាកន្លែងដែលជាបេះដូងនៃស្ថាបត្យកម្មបុរាណដែលមានទីតាំងស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជារាជធានីនៃរាជវង្សដំបូងគេបង្អស់របស់ប្រទេសមីយ៉ាន់ម៉ា។ មានប្រាសាទបុរាណ និងចេតិយជាង២,០០០ ត្រូវបានស្ថិតនៅក្នុងតំបន់នេះ ហើយអាចត្រូវបានរកឃើញនៅតាមបណ្តោយច្រាំងភាគខាងកើតនៃទន្លេ Ayeyarwady ដែលលាតសន្ធឹងនៅក្នុងចម្ងាយ៤២គីឡូម៉ែត្រការេ
នៃភូមិសាស្រ្តដូចជាវាលលំហមួយ។
វត្តអារាម និងវិមានសាសនាជាច្រើន ត្រូវបានរកឃើញភាគច្រើនគ្របដណ្តប់ដោយពណ៌ក្រហម ដែលត្រូវបានសាងសង់ឡើងច្រើនជាង១,៥០០ឆ្នាំមកហើយ ហើយវាអាចត្រូវបានបាននិយាយថា Bagan គឺជាកន្លែងដែលភ្ញៀវទេសចរមកប្រទេសមីយ៉ាន់ម៉ាបំភ្លេចមិនបាន។ គេអាចធ្វើដំណើរទៅទីនោះតាមច្រើនរូបភាពដូចជា ដោយរថយន្ត រទេះសេះ ឬដោយការជិះកង់ សម្រាប់អ្នកទាំងឡាយណាដែលចង់ទស្សនាទិដ្ឋភាពនៅជុំវិញ Bagan។ អ្វីដែលជារឿងដែលគួរអោយចាប់អារម្មណ៍របស់ Bagan នោះ គឺវាជាកន្លែងដែលអ្នកទស្សនាអាចសង្កេត និងសិក្សាពីការផ្លាស់ប្តូរនៃប្រពៃណី និងវប្បធម៌នៅក្នុងរាជវង្សផ្សេងគ្នា ដែលត្រូវបានគេកត់ត្រាតាមចម្លាក់ និងរូបភាពស្ទើរតែជុំវិញជញ្ជាំងវត្តទាំងអស់ ដែលនាំអារម្មណ៍ភ្ញៀវទេសចរហាក់ដូចជាត្រលប់ទៅកាន់សម័យកាលកាលពី ១,៥០០ឆ្នាំមុនផងដែរ៕
ដកស្រង់ចេញពី : everyday.com.kh