អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “តើអ៊ីនធើណែត (Internet) ជាអ្វី?”
អត្ថបទដកស្រង់ដោយ : ឡេង សុខអេង
#MJQE#AmericanInterconSchool
មនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ កំពុងប្រើអ៊ីនធើណែតសម្រាប់ទាក់ទងគ្នាតាមឆាត ឬតាមប្រព័ន្ធផ្សេងៗទៀត និងមានបណ្ដាញទំនាក់ទំនងសង្គមជាច្រើនតាមអ៊ីនធើណែត ដែលឥឡូវនេះមាន សារៈសំខាន់បំផុត។ អ៊ីនធើណែតបានចាប់ផ្ដើមនៅទសវត្ស៍ទី៦០ នៃសតវត្សរ៍ទី២០ នៅសហរដ្ឋអាមេរិក នៅពេលរដ្ឋាភិបាល និងក្រុមហ៊ុនខ្លះចង់បង្កើតបណ្ដាញកុំព្យូទ័រ ដែលជួយដំណើរការក្នុងការទាក់ទងគ្នា។
តើអ៊ីនធើណែតជាអ្វី?
អ៊ីនធើណែត ដែលមកពីអក្សរឡាតាំង «internet» គឺ«inter» ជាបុព្វបទនៅភាសាឡាតាំង មានន័យថា «រវាង ឬអន្តរ» និង «net មកពីពាក្យ network» ដែលជា «សំណាញ់» (ដូចសំណាញ់ពីងពាង) ទៅជាបណ្តាញ។ មួយវិញទៀតជាភាសាខ្មែរថា អន្តរបណ្ដាញ គឺជាប្រព័ន្ធ ឬបណ្តាញរបស់ពិភពលោក ដើម្បីធ្វើការទាក់ទងគ្នាតាមម៉ាស៊ីនកុំព្យូទ័រ ដែលបានប្រើប្រាស់ប្រព័ន្ឋអ៊ីនធើណែត ឬសេវាអ៊ីនធើណែតជាលក្ខណៈស្តង់ដា ដើម្បីបម្រើការដល់អ្នកប្រើប្រាស់ជាច្រើនលាននាក់នៅលើសាកលលោក។ ប្រព័ន្ឋនេះប្រើ «TCP/IP» (Internet Protocol Suite) សម្រាប់បម្រើដល់អ្នកប្រើប្រាស់ជាច្រើននៅទូទាំងពិភពលោក។ អ៊ីនធើណែតជាប្រព័ន្ធដែលមានបណ្ដាញច្រើន ដូចជាបណ្ដាញឯកជន សាធារណៈ និងរដ្ឋាភិបាល។ល។ អ៊ីនធើណែតអាចភ្ជាប់គ្នាតាមខ្សែ ឬឥតខ្សែ វាមានព័ត៌មាន និងមុខងារប្រើប្រាស់ច្រើនដូចជា «ហាយផើថិច» (hypertext) របស់ «វ៉ើល វ៉ាយ វ៉ិប» វ.វ.វ. (World Wide Web-WWW.) និងមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផ្ញើ «សារអេឡិចត្រូនិក» (អ៊ីម៉ែល)ទូរទស្សន៍ វិទ្យុ ទូរសព្ទ កាសែត។ល។ ប្រើប្រព័ន្ឋអ៊ីនធើណែតតាម «VoIp» (ប្រព័ន្ធសម្លេងតាមអ៊ីនធើណែត) និង «IPTV» (ប្រព័ន្ធរូបភាពតាមអ៊ីនធើណែត) កាសែត សៀវភៅមើល។ល។
អត្ថបទដកស្រង់ពីគេហទំព័រ៖ https:// km.wikipedia.org/wiki/អ៊ីនធើណេត