អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “តើបច្ចេកវិទ្យា AI អាចជួយអ្វីបានខ្លះក្នុងវិស័យសំណង់?”
អត្ថបទដកស្រង់ដោយ : គុណ ប៊ុន្ថា
#MJQE#AmericanInterconSchool
ជាទូទៅនៅតាមការដ្ឋានសំណង់អគារខ្ពស់ៗ រមែងត្រូវការអ្នកជំនាញជាច្រើនដើម្បីមកត្រួតពិនិត្យរកបញ្ហា ឬកំហុសបច្ចេកទេសផ្សេងៗក្នុងការសាងសង់។ ចុះបើសិនជាប្រើបច្ចេកវិទ្យា AI ធ្វើការងារទាំងនោះជំនួសវិញការដ្ឋាននឹងទៅជាយ៉ាងណា?
បច្ចេកវិទ្យា AI ឬ Artificial Intelligence គឺជាប្រព័ន្ធវិទ្យាសាស្រ្តដែលធ្វើឱ្យកុំព្យូទ័រ ឬម៉ាស៊ីនអាចរៀនសូត្រ និងធ្វើការឆ្លើយតបដូចមនុស្សធម្មតាបាន។ សម្រាប់វិស័យសំណង់វិញ វាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖
១. ជួយរចនាប្លង់ និងធ្វើផែនការ :
កាលពីមុនអ្នកសាងសង់ត្រូវចំណាយពេលច្រើនថ្ងៃក្នុងការរចនាម៉ូដដោយដៃ។ ឥឡូវអ្នកអាចប្រើ AI ឱ្យចូលទៅវិភាគគម្រោងមុន ហើយបង្កើតគម្រោងថ្មីស្រដៀងគ្នាបានយ៉ាងលឿន។ AI នឹងសិក្សាទិន្នន័យពីសំណង់ផ្សេងៗជាគំរូ អ្នកគ្រាន់តែបញ្ចូលទិន្នន័យថ្មីដូចជា ទំហំ ទីតាំង ឬតម្លៃជាក់ស្តែងជាការស្រេច AI នឹងធ្វើប្លង់ និងផែនការឱ្យតែម្ដង។ លើសពីនេះ អ្នកក៏អាចប្តូរផែនការតាមចំណង់ចំណូលចិត្តរបស់អតិថិជនផងដែរ។
២. ជួយត្រួតពិនិត្យគ្រឿងចក្រ និងការងារនៅការដ្ឋាន :
AI អាចជួយគ្រប់គ្រងគ្រឿងចក្រសំណង់ឱ្យមានមានសុវត្ថិភាពជាងមុន។ លើសពីនេះ វាអាចជួយសម្រួលការងារជាងសំណង់ផងដែរ ដោយធ្វើឱ្យគ្រឿងចក្រមួយចំនួនដើរដោយស្វ័យប្រវត្ត។ ដូច្នេះការងារគឺនឹងលឿនជាងមុន។
៣. គ្រប់គ្រងទិន្នន័យប្រកបដោយប្រសិទ្ធភាព :
AI អាចជួយធ្វើឱ្យការទុកដាក់ និងស្វែងរកទិន្នន័យនៃគម្រោងមានភាពងាយស្រួលជាងមុន។ ឧទាហរណ៍បើអ្នកចង់ដឹងថាសម្ភារៈជាក់លាក់មួយមានចំនួនប៉ុន្មាន ឬស្វែងរកទីតាំងនៃគម្រោងប្លង់ណាមួយ អ្នកអាចរកបានដោយងាយស្រួល ដោយគ្រាន់តែការចុច search ឬបញ្ជាដោយសម្លេង។ ជាជាងការស្វែងរកឯកសារលើក្រដាស AI នឹងជួយអ្នកបានដូចជាមានជំនួយការនៅក្បែរអញ្ជឹង។
៤. កាត់បន្ថយចំណាយ :
AI អាចវិភាគគម្រោងស្មុគស្មាញ ជាពិសេសអាចវិភាគរកឃើញបញ្ហាដែលគម្រោងអាចនឹងប្រឈមបានគ្រប់ជ្រុងជ្រោយ ដែលអាចជៀសវាងបញ្ហាដែលមិនរំពឹងទុក។ AI អាចវិភាគកាលបរិច្ឆេទចាប់ផ្តើមការងាររបស់បុគ្គលិក ថ្លៃដើមសម្ភារ និងចំណុចសំខាន់ផ្សេងៗទៀត។
៥. ការគ្រប់គ្រងហានិភ័យ :
ចំណុចសំខាន់បំផុតរបស់ AI គឺវាអាចរកឃើញនូវកំហុសក្នុងការសាងសង់ ដែលមនុស្សដែលមិនអាចមើលឃើញដោយផ្ទាល់ភ្នែកផ្ទាល់កំឡុងពេលសាងសង់។ លើសពីនេះ AI ក៏អាចវិភាគគម្រោងវាយតម្លៃបរិយាកាសការងារ និងប្រមូលទិន្នន័ ដើម្បីស្វែងរកហានិភ័យផ្សេងទៀតផងដែរ។ នេះជាការសន្សំសំចៃពេល ហើយថែមទាំងមានសុវត្ថិភាពទៀតផង។ ក្រៅពីនេះអត្ថប្រយោជន៍ទាំងនេះ AI ក៏មានប្រយោជន៍ផ្សេងៗទៀតជាច្រើន អាស្រ័យលើរបៀបដែលអ្នកប្រើប្រាស់។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖