សព្វថ្ងៃនេះប្រទេសជាច្រើននៅលើពិភពលោកមានការរីកចម្រើន និងអភិវឌ្ឍស្ទើរគ្រប់វិស័យក៏អាស្រ័យលើបច្ចេកវិទ្យារបស់ប្រទេសនីមួយៗ។ បច្ចេកវិទ្យាមិនត្រឹមតែអភិវឌ្ឍគ្រប់ជ្រុយជ្រោយនោះទេ ប៉ុន្តែវាក៏ជាកត្តាមួយដែលបានអភិវឌ្ឍន៍កុមារបានយ៉ាងលឿនតាមរូបភាពផ្សេងៗគ្នា។ យ៉ាងណាមិញ នៅក្នុងយុគសម័យបច្ចេកវិទ្យារបស់យើង កុមារចាប់ផ្តើមទទួលបានអត្ថប្រយោជន៍តាំងពីនៅវ័យក្មេង ដូច្នេះហើយឪពុក ម្តាយជាច្រើនមានការភ្ញាក់ផ្អើលចំពោះទំនោររបស់កុមារចំពោះបច្ចេកវិទ្យានេះ ដែលមើលទៅហាក់បីដូចជាធម្មជាតិ ហើយចោទជាសំណួរថា តើវាពិតឬយ៉ាងណា។ កត្តាដែលសំខាន់នោះគឺត្រូវកំណត់ពេលវេលាប៉ុន្មានម៉ោងជាមួយបច្ចេកវិទ្យាក្នុងមួយថ្ងៃ ហើយដើម្បីរក្សារយៈពេលនេះឱ្យស្ថិតក្នុងដែនកំណត់ដែលបានណែនាំ។ ឆ្លងតាមការស្រាវជ្រាវគេបានរកឃើញអត្ថប្រយោជន៍នៃបច្ចេកវិទ្យាធំៗទាំងបួនដែលកុមារបានទទួលយក៖
១. ការផ្តាស់ប្តូរ និងទទួលពត៌មានបានលឿន :
អ៊ីនធឺណិត គឺជាប្រភពព័ត៌មាននៃបច្ចេកវិទ្យាដែលយើងអាចចូលស្វែងរកព័ត៌មានដែលយើងត្រូវការបានលឿននៅគ្រប់ទីកន្លែងតារយៈកុំព្យូទ័រ ថេប្លេត ឬទូរសព្ទរបស់យើង។ អ្វីក៏ដោយឱ្យតែយើងចង់រៀន ឬ ផ្តល់ព័ត៌មានទៅកាន់អ្នកដទៃ យើងអាចធ្វើវាបានដោយគ្មានដែនកំណត់ និងឧបសគ្គ ដូច្នេះហើយកុមារ ៗចង់ដឹង ចង់ចេះ ព្រមទាំងទទួលព័ត៌មានផ្សេងៗដែលជាអត្ថប្រយោជន៍របស់ពួកគេត្រូវបាន ដោយស្ថិតនៅក្រោមការតាមដាន និងយកចិត្តទុកដាក់ពីអ្នកអាណាព្យាបាលគ្រប់រូប។ វាពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ការសិក្សានៅក្នុងបរិបទនាពេលបច្ចុបន្ន។
២. ការអភិវឌ្ឍជំនាញមូលដ្ឋាន :
យើងគ្រប់គ្នាក៏បានដឹង ហើយកត់សម្គាល់ដែរថា អាយុនៃការចេះអក្សរបស់កុមារបានថយចុះ។ កុំព្យូទ័រ ទូរសទ្ទ ហើយសូម្បីតែកម្មវិធីអប់រំតាមកញ្ចក់ទូរទស្សន៍ក៏មានឥទ្ធិពលវិជ្ជមានលើកត្តាអភិវឌ្ឍជំនាញមូលដ្ឋានលើកុមារផងដែរ។ លើសពីនេះទៀត បច្ចេកវិទ្យាមានឥទ្ធិពលលើសមត្ថភាពរបស់ពួកគេក្នុងការអភិវឌ្ឍ ការគិត និងទំនាក់ទំនងប្រកបដោយភាពច្នៃប្រឌិត។ ជាក់ស្តែង តើអ្នកធ្លាប់សម្គាល់ពីរបៀបដែលកុមារលេងហ្គេមអ៊ីនធើណេត ដែលជាហេតុធ្វើឱ្យពួកគេបង្កើនការប្រើប្រាស់ភាសាបរទេសរបស់ពួកគេដែរឬទេ? ប្រសិនបើអ្នកគិតថា ពេលវេលារបស់ពួកគេ គឺជាទេពកោសល្យដែលពួកគេបានទទួលនោះអ្នកត្រូវតែទទួលស្គាល់ថា បច្ចេកវិទ្យាមានឥទ្ធិពលយ៉ាងខ្លាំងលើកត្តាអភិវឌ្ឍនេះ។
៣. ការបង្កើតទំនាក់ទំនងជាមួយសង្គម :
ជាការពិតណាស់ដែលយើងពិតជាមិនអាចបដិសេធបានទេថា កុមារដែលលេងហ្គេមយូរម៉ោង មើលទូរទស្សន៍ ឬដោះស្រាយបញ្ហាទូរសព្ទរបស់គេអាចបណ្តាលឱ្យមានបញ្ហានៅក្នុងសង្គមបាន ផ្ទុយទៅវិញកុមារដែលប្រើបច្ចេកវិទ្យាក្នុងរយៈពេលកំណត់ណាមួយអាចប្រែក្លាយវាទៅជាឧបករណ៍ជួយសង្គមបានច្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ហ្គេមមួយចំនួនដែលពួកគេកំពុងលេងជាបន្តបន្ទាប់អាចមានការចាប់អារម្មណ៍ជាទូទៅនៅក្នុងបរិយាកាសសង្គម ហើយពួកគេអាចបង្កើតមិត្តបានល្អទៀតផង។ ជាមួយគ្នានេះដែរ មនុស្សអាចស្គាល់គ្នាតាមការរៀនភាសា និងវប្បធម៌ផ្សេងៗគ្នាតាមរយៈប្រព័ន្ធអ៊ីនធើណេតដែលធ្វើឱ្យពួកគេរៀនភាសាថ្មី និងស្គាល់វប្បធម៌ប្លែកៗថ្មីៗផងដែរ។
៤. ការអភិវឌ្ឍជំនាញសង្គម :
បច្ចេកវិទ្យាកាន់តែរីកចម្រើនដែលមិននឹកស្មានដល់។ ឥឡូវនេះ យើងអាចប្រើថេប្លេតជាផ្ទាំងក្រណាត់ដើម្បីគូ ហើយយើងអាចបង្កើតក្រុមភ្លេងដ៌ធំចេញពីកុំព្យូទ័រដើម្បីប្រគុំតន្រ្តី។ ហេតុអ្វីបានកូនៗរបស់យើងមិនគួរបានអត្ថប្រយោជន៍ពីឧបករណ៍ទាំងនេះ? ជាពិសេសនៅក្នុងថេប្លេត និងទូរសព្ទដែលយើងកំពុងប្រើបា្រស់ដែលមានកម្មជាច្រើនសម្រាប់ក្មេងៗកម្សាន្តដើម្បីជួយបន្ធូរអារម្មណ៍របស់ពួកក្រៅពីការសិក្សា ។ តាមរយៈឧបករណ៍ទាំងអស់នេះ កុមារៗអាចរកឃើញការបង្កើតជំនាញ និងទេពកោសល្យប្លែកៗដែលមិនគួរឱ្យជឿចំពោះខ្លួនឯង។ យ៉ាងណាមិញ ឧបករណ៍ចល័តទាំងអស់នេះ អាចជួយកំណត់ និងកែប្រែគំនិតឆ្នៃប្រឌិតឱ្យកាន់តែប្រសើរឡើង។ ប្រសិនបើយើងស្គាល់ ហើយរៀនពីរបៀបប្រើប្រាស់ឧបករណ៍ទាំងអស់នេះឱ្យមានប្រសិទ្ធភាពជាអតិបរិមា វាប្រសើរជាងការដែលរស់នៅក្នុងភាពភ័យខ្លាច ការគេចចេញពីបច្ចេកវិទ្យានៅក្នុងយុគសម័យដ៏ទំនើប និងសម្បូរបែបមួយនេះ។ យើងអាចធ្វើឱ្យជីវិត កាន់តែងាយស្រួលសម្រាប់ខ្លួនយើង និងកូនរបស់យើងផងដែរ។ ប្រសិនបើយើងចង់គ្រប់គ្រងដែនកំណត់ពួកគេ យើងត្រូវតែធ្វើឱ្យពួកគេយល់ពីដែនកំណត់នៃការប្រើប្រាស់នៃបច្ចេកវិទ្យាដែលកុមារៗកំពុងតែប្រើប្រាស់ នោះយើងនឹងសម្រេចបាននូវប្រសិទ្ធភាពខ្ពស់។
អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖
https://www.twinscience.com/en/education/benefits-of-technology-to-children/
https://www.mentalup.co/blog/positive-and-negative-effects-of-technology-on-children