អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត
ក្រោមប្រធានបទ “៥ចំណុច នៃបច្ចេកវិទ្យាច្នៃប្រឌិតក្នុងសតវត្សរ៍ទី២១”
អត្ថបទដោយ : សោម ចាន់ណា
#MJQE#AmericanInterconSchool
អ្នកស្រាវជ្រាវ និងវិស្វករនៃសតវត្សរ៍ទី២១ បានបង្កើតភាពអស្ចារ្យ ដូចជាក្តាររអិលផ្ទាល់ខ្លួន រថយន្តដែលបើកបរ ស្វ័យប្រវត្ត និងស្មាតហ្វូនដែលកំពុងតែរីករាលដាលនៅក្នុងសង្គមបច្ចុប្បន្ន។ សព្វថ្ងៃនេះវត្ថុដែលនឹកស្មានមិនដល់ជាច្រើនត្រូវបានគេបោះបង់ចោល ហើយលែងប្រើប្រាស់ សូម្បីតែឌីវីឌី និងស៊ីឌីថ្មីដែលកំពុងដើរតាមផ្លូវ របស់ Dodo bird ក៏ត្រូវធ្លាក់ចូលទៅក្នុងប្រវត្តិសាស្ត្ររុញច្រានទៅកាន់ភាពហួសសម័យ។ បច្ចុប្បន្ន អ្នក ប្រើប្រាស់សម័យទំនើបពឹងផ្អែកយ៉ាងខ្លាំងលើឧបករណ៍ឆ្លាតវៃសម្រាប់ការកម្សាន្តតាមទូរស័ព្ទ និងគ្រប់គ្រង សកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។ អ្នកប្រើប្រាស់មើលភាពយន្ត ស្តាប់តន្ត្រី ថតរូប ភ្ជាប់ទំនាក់ទំនង និងថែមទាំង រៀបចំការដឹកជញ្ជូននាពេលបច្ចុប្បន្ននេះដោយគ្រាន់តែចុចពីរបីដងនៅលើផ្ទាំងអេក្រង់តែប៉ុណ្ណោះ។ គំរូទាំងប្រាំ ខាងក្រោមនេះបង្ហាញពីការវិវឌ្ឍផ្នែកបច្ចេកវិទ្យាសំខាន់ៗមួយចំនួននៃសតវត្សរ៍ទី២១៖
បច្ចេកវិទ្យាទី១ រថយន្តបើកបរដោយខ្លួនឯង :
ការអភិវឌ្ឍដ៏សំខាន់បំផុតនៃសម័យបច្ចុប្បន្ន គឺយានជំនិះដែលបើកបរដោយខ្លួនឯង ក្នុងនោះផងដែរ អ្នកដឹកនាំ ក្នុងវិស័យនេះបានបញ្ជាក់ថា ដើម្បីឱ្យបច្ចេកវិទ្យានេះដំណើរការបានបណ្តាញដឹកជញ្ជូនសាធារណៈត្រូវតែបន្ថែម ហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រដល់ការបង្កើតថ្មី។ សាស្ត្រាចារ្យ William Riggs នៃសាលាគ្រប់គ្រង សកល វិទ្យាល័យ San Francisco បានសរសេរថា “យើងត្រូវពង្រីកបន្ថែមនូវទំនាក់ទំនងដែលមានយានយន្ត”។ យើងត្រូវធ្វើការជាមួយក្រុមហ៊ុនផលិតរថយន្តដើម្បីកែទម្រង់ផ្លូវដែលស្របតាមគោលដៅសង្គម សេដ្ឋកិច្ច និងបរិស្ថាន ។
បច្ចេកវិទ្យាទី២ ការបោះពុម្ព 3-D :
ការបោះពុម្ព 3D កំពុងត្រូវបានប្រើប្រាស់នៅទូទាំងវិស័យមួយចំនួន រួមទាំងវិស័យសុខាភិបាលផងដែរ។ បច្ចេកវិទ្យានេះមានកម្មវិធីជាច្រើនក្នុងការផ្តល់សេវាថែទាំនូវផលិតផលតាមតម្រូវការ ប៉ុន្តែវាក៏អាចរំខានដល់ បណ្តាញផលិតកម្មនាពេលបច្ចុប្បន្នផងដែរ។ អ្នកឯកទេសប្រើប្រាស់ការច្នៃប្រឌិតសម្រាប់មុខងារដូចជា ការ បង្កើតវេជ្ជបញ្ជាផ្ទាល់ខ្លួន ការប្តូរសរីរាង្គ អវយវៈសិប្បនិម្មិត និងឧបករណ៍ជំនួយផ្សេងៗផងដែរ។
បច្ចេកវិទ្យាទី៣ ប្រព័ន្ធផ្សព្វផ្សាយសង្គម :
ប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាការច្នៃប្រឌិតដ៏ធំបំផុតមួយក្នុងសតវត្សរ៍ទី២១ នៅលើពិភពលោក ហើយមាន ឥទ្ធិពលយ៉ាងខ្លាំងមកលើសង្គមបច្ចុប្បន្ន។ មកទល់នឹងពេលនេះ មានព្រឹត្តិការណ៍ចុងក្រោយមួយបានធ្វើការ វាយប្រហារតាមអ៊ីនធឺណែតដោយក្រុម Hacker រុស្ស៊ីបានផ្សព្វផ្សាយព័ត៌មានវេជ្ជសាស្រ្តឯកជនរបស់អត្តពលិក អូឡាំពិកដើម្បីជំរុញការបង្ហាញពីភាពខ្លាំងរបស់ខ្លួន។ សកម្មភាពប្រភេទនេះបានជំរុញឱ្យមន្រ្តីនៃសាកលវិទ្យា ល័យបណ្តុះបណ្តាលអត្តពលិកបង្កើនការគ្រប់គ្រងកេរ្តិ៍ឈ្មោះខ្លួនក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។
បច្ចេកវិទ្យាទី៤ ប៊្លូធូស :
ក្រុមហ៊ុនផលិតបានណែនាំបច្ចេកវិទ្យាប៊្លូធូសក្នុងឆ្នាំ១៩៩៩។ នៅពេលដែលសតវត្សរ៍ទី២១ ចូលមកដល់ បច្ចេកវិទ្យានេះបានរីករាលដាលកាន់តែខ្លាំងនៅក្នុងប្រព័ន្ធកុំព្យូទ័រ និងឧបករណ៍ចល័ត។ ឧបករណ៍នេះដែរ បាន បង្ហាញពីឥទ្ធិពលរបស់ខ្លួនយ៉ាងសំខាន់នៅក្នុងប្រព័ន្ធបច្ចេកវិទ្យា។ នេះជាផ្នែកដែលគួរឱ្យកត់សម្គាល់នៅក្នុងការ វិវត្តខ្លួនចេញពីភាពក្មេងខ្ចីរបស់ខ្លួនដែលហៅថា Internet of Things (IoT)។
បច្ចេកវិទ្យា៥ ខ្សែកាបអុបទិក :
បច្ចេកវិទ្យា Fiber Optics បានផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៃឧបករណ៍ដូចជា ទូរទស្សន៍ ទូរស័ព្ទ និងអ៊ីនធឺណែត។ ទាំងនេះគឺជាបច្ចេកវិទ្យាដែលបុគ្គលភាគច្រើនបានឮអំពីខ្សែកាបអុបទិក គិតអំពីការលើក ឡើងនៃការច្នៃប្រឌិត។ បច្ចេកវិទ្យានេះក៏មានអត្ថប្រយោជន៍ខ្ពស់សម្រាប់កម្មវិធីដូចជា រូបភាពវេជ្ជសាស្ត្រ និងការត្រួតពិនិត្យវិស្វកម្មមេកានិច។ ខ្សែ Fiber Optic ត្រូវបានផលិតឡើងដោយប្រើកញ្ចក់សុទ្ធអុបទិក ដែលស្តើងដូចសក់មនុស្ស ហើយអាចបញ្ជូនទិន្នន័យបានក្នុងចម្ងាយឆ្ងាយបំផុត។
សព្វថ្ងៃនេះ អ្នកប្រើប្រាស់អាចប្រើប្រាស់ Wi-Fi ដោយឥតគិតថ្លៃស្ទើរតែគ្រប់ទីកន្លែង។
អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖ https://innovationmanagement.se/2018/05/08/5-innovative-technologies-of-the-21st-century/