អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងវិទ្យាសាស្រ្តច្នៃប្រឌិត
ក្រោមប្រធានបទ “តើ AI ជាអ្វី? ហើយវាបានចូលរួមចំណែកអ្វីខ្លះដល់វិស័យបច្ចេកវិទ្យាសព្វថ្ងៃនេះ?”
អត្ថបទដោយ : សៀង ម៉េងលី
#MJQE#AmericanInterconSchool
AI គឺជាប្រធានបទដ៏ក្តៅគគុកមួយ ដែលមនុស្សជាច្រើននៅក្នុងសាកលលោកលើកយកមកពិភាក្សាវែកញែក។ ការវិវត្តរបស់ AI ធ្វើឱ្យគេជឿជាក់ថា វានឹងជះឥទ្ធិពលកាន់តែខ្លាំងមកលើការរស់នៅរបស់មនុស្សនាពេលអនាគត។
ពាក្យថា AI មកពីពាក្យពេញថា Artificial Intelligence អាចហៅបានថា “ប្រាជ្ញាសិប្បនិម្មិត”។ ប្រាជ្ញាសិប្បនិមិ្មត គឺសំដៅទៅលើប្រាជ្ញារបស់ម៉ាស៊ីន ឬកុំព្យូទ័រ ដែលត្រូវបានបង្កើតឡើងដោយត្រាប់តាមប្រាជ្ញារបស់មនុស្ស ពោលគឺជាប្រព័ន្ធកម្មវិធីមួយដែលមានសមត្ថភាពធ្វើឱ្យម៉ាស៊ីនមានរបៀបគិត និងធ្វើបានដូចមនុស្សដែរ។
មូលហេតុដែល AI អាចគិតបានស្ទើរតែដូចមនុស្ស គឺដោយសារការបញ្ចូលទិន្នន័យទៅឱ្យវាតាមការចង់បានរបស់មនុស្សដូចជា ការព្យាករណ៍ ការស្វែងរកដំណោះស្រាយ។ វាអាចធ្វើបានរហ័សជាង និងត្រឹមត្រូវជាងមនុស្សទៀតផង។
ប្រភេទនៃ AI៖
1. Artificial Narrow Intelligence ជា AI កម្រិតស្រាលវាអាចធ្វើការបានតាមការសរសេរកម្មវិធីរបស់មនុស្ស។ ភាគច្រើនគេប្រើនៅក្នុងក្រុមហ៊ុននានាដែលគេត្រូវការនាពេលបច្ចុប្បន្ន។
2. Artificial General Intelligence ជា AI កម្រិតខ្ពស់ស្ទើរតែដូចមនុស្សទាំងស្រុង។ វាមានសមត្ថភាពគិត យល់ឃើញផ្ទាល់ខ្លួន និងមានប្រាជ្ញាដូចមនុស្សជាច្រើនទៀត។ គេកំពុងសិក្សាស្រាវជ្រាវវានៅឡើយ។
3. Artificial Superintelligence ជា AI កម្រិតខ្ពស់ជាង AGI វាមានសមត្ថភាពនៃប្រាជ្ញាខ្ពស់ជាងប្រាជ្ញារបស់មនុស្ស។ AI កម្រិតនេះគឺមិនងាយនឹងកើតឡើងនាពេលឆាប់ៗនេះបានទេ។
AI ត្រូវបានអ្នកប្រាជ្ញយកទៅប្រើប្រាស់ជា៖
• ជំនួយការសម្លេងនៅលើឧបករណ៍ឆ្លាតវៃដែលយើងប្រើសព្វថ្ងៃមាន (Google Assistant, Siri, Alexa, Bixby…) ដើម្បីឆ្លើយតបតាមសម្លេងដែលសន្ទនាទៅកាន់ឧបករណ៍ទាំងនោះ។ វាឆ្លើយតបតែសំណួរបែបសាមញ្ញៗ។
• បញ្ចូលក្នុងប្រព័ន្ធរថយន្តបើកបរដោយស្វ័យប្រវត្តិ។
• បណ្ដាញសង្គមមួយចំនួនដូចជា (Facebook Netflix ឬ YouTube…)។
• ការប្រើប្រាស់ក្នុងប្រព័ន្ធយោធា (យន្តហោះដ្រូន) ការទិញទំនិញតាមអ៊ីនធឺណេត សេវាកម្មស្ទ្រីម បច្ចេកវិទ្យាថែទាំសុខភាព ប្រព័ន្ធក្នុងរោងចក្រ ឃ្លាំង និងឧបករណ៍អប់រំជាដើម។ AI ត្រូវបានគេប្រើស្ទើរគ្រប់វិស័យ ទាំងវិស័យធនាគារ និងការសិក្សាស្រាវជ្រាវជាដើម។
ដូច្នេះ កុលបុត្រ កុលធីតាខ្មែរគ្រប់រូប ត្រូវខិតខំសិក្សារៀនសូត្រ ស្រាវជ្រាវ និងបង្កើតនូវអ្វីដែលថ្មីសម្រាប់ទុកជាស្នាដៃដ៏ប្រសើររបស់ខ្លួន ក្រុមគ្រួសារខ្លួន និងប្រទេសជាតិយើងផងដែរ។
ដកស្រង់ពីគេហទំព័រ៖ https://www.cambo-report.com/article/24343