អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ពាក្យពេចន៍លើកទឹកចិត្តមនុស្សជុំវិញខ្លួនឱ្យរឹងមាំ”
អត្ថបទដោយ : ទ្រី ណូរី
#MJQE #American Intercon School
ពាក្យពេចន៍សន្ទនាសាមញ្ញៗអំពីការសួរសុខទុក្ខគ្នាទៅវិញទៅមក ជាសារអាចលើកទឹកចិត្តដល់គ្នាក្នុងនាមអ្នកធ្វើការងារ មិត្តភក្តិ សមាជិកគ្រួសារ និងមនុស្សនៅជុំវិញខ្លួន ដើម្បីជំរុញឱ្យគុណភាពជីវិតកាន់តែល្អប្រសើរ។ ពាក្យពេចន៍លើកទឹកចិត្តមួយចំនួនដែលមនុស្សគ្រប់គ្នាអាចនិយាយទៅកាន់គ្នាបានរាល់ថ្ងៃមានជាច្រើន ដែលយើងគួរនិយាយ ល្អជាជាងការលើកតម្កើងតែខ្លួនឯង ការលែបខាយឱ្យគ្នា ឬការបន្ទោសបង្អាប់គ្នាជាដើម។ ពាក្យពេចន៍សន្ទនាលើកទឹកចិត្តឱ្យគ្នា ដើម្បីជំរុញមនុស្សជុំវិញខ្លួនឱ្យរឹងមាំរួមមាន៖
អ្នកធ្វើបានល្អហើយ :
គ្រាន់តែនិយាយពាក្យលើកទឹកចិត្តទៅកាន់គ្នា អាចបង្ហាញពីការយកចិត្តទុកដាក់លើស្ថានភាពជីវិតអ្នកដទៃឱ្យកាន់តែប្រសើរឡើង។ ពាក្យសម្តីងាយៗខ្លីៗ និយាយទៅកាន់មនុស្សដែលកំពុងតែពិបាកចិត្ត អាចធ្វើឱ្យអារម្មណ៍ផ្លាស់ប្ដូរទៅជាល្អ និងមានក្ដីសង្ឃឹមឡើងវិញប្រសើរឡើងបាន។
អ្នកអាចឆ្លងកាត់បញ្ហាលំបាកនោះបាន :
បញ្ហានៅក្នុងជីវិតមានរឿងជាច្រើន ដើម្បីឱ្យមនុស្សដោះស្រាយ ថ្ងៃនេះអ្នកអាចជួយរឿងមិនល្អ ប៉ុន្តែមិនមែនកើតឡើងរាល់ថ្ងៃ និងរៀងរហូតនោះទេ។ កុំបារម្ភ! អ្នកអាចឆ្លងកាត់រឿងរ៉ាវទាំងអស់នោះបាន និងដោះស្រាយអាចបាន។
អ្នកមិនឯកាឡើយ :
ពាក្យនេះនិយាយទៅកាន់មនុស្សដែលកំពុងតែមានបញ្ហាផ្លូវចិត្ត នោះពួកគេអាចផ្លាស់ប្ដូរអារម្មណ៍ទៅជាមានកម្លាំងចិត្តវិញបាន។ ចូលប្រាប់គេថា “ខ្ញុំក៏ឯកាដែរ ដូច្នេះអ្នកមិនឯកានោះទេ”។
ខ្ញុំជឿជាក់លើអ្នកថាអាចធ្វើបាន :
វាមិនពិបាកនោះទេគ្រាន់តែលើកយកពាក្យល្អៗទៅប្រាប់ទៅកាន់នរណាម្នាក់ ហើយធ្វើឱ្យមនុស្សម្នាក់នោះសប្បាយចិត្ត និងមានឆន្ទៈធ្វើអ្វីដែលខ្លួនឯងស្រឡាញ់។
កុំចុះចាញ់ណ៎ា :
ជីវិតមនុស្សរមែងតែមានការប្រកួតប្រជែង ឬការចូលរួមសកម្មភាពអ្វីមួយនៅក្នុងសង្គម មិនថានៅក្នុងការសិក្សា ការងារ និងការដឹកនាំជំនួញជាដើម។ “កុំចុះចាញ់” ជាឃ្លាធ្វើឱ្យមនុស្សម្នាក់បន្តទៅមុខ និងមានថាមពលសម្រាប់ដំណើរដើម្បីតាមចាប់ក្ដីស្រមៃរបស់ពួកគេបាន។ ធ្វើជាមនុស្សម្នាក់ដែលតែងតែផ្ដល់កម្លាំងចិត្តឱ្យអ្នកដទៃកំពុងត្រូវការជំនួយ នោះជារឿងដែលសំខាន់បំផុតដែលយើងគួរគប្បីធ្វើ៕
ដកស្រង់ចេញពី : ams.com.kh