អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព
ក្រោមប្រធានបទ “ការយល់ដឹងពីសុខភាព និងទម្លាប់ក្នុងការរស់នៅ”
អត្ថបទដោយ : សាត សារឿន
#MJQE#AmericanInterconSchool
សង្គមបច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយមានភាពទូលំទូលាយ ស្របទៅនឹងប្រព័ន្ធបច្ចេកវិទ្យាក៏កាន់តែរីកចម្រើនបណ្តាលឱ្យមនុស្សដែលមានជីវភាពល្អប្រសើរចាប់ផ្តើមគិតដល់ការស្រឡាញ់សុខភាព ដើម្បីឱ្យជីវិតរស់នៅក្នុងបរិបទនៃសម័យកាលថ្មីពោរពេញដោយសេចក្តីសុខកាយ សប្បាយចិត្ត និងមានឱកាសអភិវឌ្ឍសមត្ថភាពចំណេះដឹង និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ ទោះបីសង្គមមានការរីកចម្រើនយ៉ាងណាក្តីក៏ផលប៉ះពាល់ផ្សេងៗចំពោះមនុស្សដែលមានការតាំងចិត្តនៅមានកម្រិត ពិសេសបញ្ហាសុខភាពដោយ សារការប្រព្រឹត្តិជាទម្លាប់នៃការរស់នៅជាមរតករៀងៗខ្លួន ទាំងទម្លាប់ល្អ និងមិនល្អបែបនេះ សេចក្តីសុខពិតប្រាកដអាចកើតចេញពីសុខភាព និងទម្លាប់ល្អក្នុងការរស់នៅបានរបៀបណានៅក្នុងក្រុមគ្រួសារក៏ដូចនៅតាមសហគមន៍។ តើយើងត្រូវស្វែងយល់ព័ត៌មានបែបណាខ្លះដើម្បីអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាព?
ជាក់ស្តែងមានប្រភពព័ត៌មានច្រើនណាស់ក្នុងបណ្តាញសង្គមដែលបាននិយាយអំពីសុខភាព រួមមានវិទ្យុ ទូរទស្សន៍ ប្រព័ន្ធយូធូប ហ្វេសបុក សៀវភៅទស្សនាវដ្តី កាសែត។ល។ អាចជួយយើងក្នុងការស្វែងយល់ពីសុខភាព និងមានមនុស្សច្រើននាក់ណាស់បានយល់ពីវិធីថែទាំសុខភាព ស្របពេលនឹងមនុស្សច្រើននាក់ទៀតដែលកំពុងមានបញ្ហាសុខភាព នោះក៏ដោយសារទម្លាប់មិនល្អខ្លួនឯង ឬមិនអាចផ្លាស់ប្តូរទម្លាប់នៃការរស់នៅដែលមានផលប៉ះពាល់ដល់សុខភាពខ្លួនឯង។ យើងអាចនិយាយបានថា បំពានលើការពិតទាំងយល់ច្បាស់ថាមិនគួរដូចជា៖
១. ចូលចិត្តពិសាបារី និងគ្រឿងស្រវឹងច្រើនពេក មិនអាចខានបាន ទោះដឹងថាពិសារាល់ថ្ងៃ ច្រើនហួសកំណត់បង្កបញ្ហាដល់សុខភាពក៏មិនខ្វល់។
២. មិនបានទៅពិនិត្យ និងពិគ្រោះជំងឺឱ្យបានទៀងទាត់រយៈពេលប្រាំមួយខែ ឬមួយឆ្នាំម្តងដើម្បី តាមដានការវិវឌ្ឍនៃប្រព័ន្ធក្នុងធាតុសាំរាង្គកាយរបស់ខ្លួន (មនុស្សប្រុសចាប់ពីអាយុ៤៥ឆ្នាំឡើង និងមនុស្សស្រីចាប់ពីអាយុចន្លោះ៥០ឆ្នាំ-៥៥ឆ្នាំឡើង) យល់ថាជារឿងធម្មតា។
៣. មិនបានអង្កេតលើអាហារប្រចាំថ្ងៃរបស់ខ្លួនឯង (អាហារដែលចិត្តចង់ញ៉ាំជាញឹកញាប់ ទោះជាបង្កឱ្យរាង្គកាយទ្រុឌទ្រមក៏ដោយ) សន្សំជំងឺ។
៤. មិនយកចិត្តទុកដាក់លើរបបអាហារប្រចាំថ្ងៃ ញ៉ាំតាមការស្រេកឃ្លានមិនខ្វល់ពីរាងកាយឡើងទម្ងន់ (មិនខ្វល់ពីអាហារសរីរាង្គ)។
៥. មិនទម្លាប់ហាត់ប្រាណ (មិនឆ្លៀតពេល) ព្រោះគ្មានពេលវេលាគ្រប់គ្រាន់ ទុកពេលគេងច្រើន ឬធ្វើអ្វីផ្សេងដែលខ្លួនចូលចិត្ត ទោះដឹងថាលំហាត់ប្រាណជួយរាង្គកាយក៏ដោយ។
៦. ទៅពិនិត្យ និងពិគ្រោះជំងឺជាមួយគ្រូពេទ្យដែលខុសជំនាញឯកទេស ទៅព្យាបាលតាមការចូលចិត្តជាលក្ខណៈគ្រួសារដោយមិនគិតពីផលប៉ះពាល់។
ចំណុចទាំងឡាយខាងលើអាចបង្កគ្រោះថ្នាក់ដល់សរីរាង្គកាយដូចជា៖ ជំងឺរលាកផ្លូវដង្ហើម ជំងឺមហារីកសួត ជំងឺគាំងបេះដូង ឬត្បៀតសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺទឹកនោមប្រៃ ក្រពះ និងជំងឺដទៃជាច្រើនដែលបណ្តាលឱ្យបាត់បង់ឱកាសការងារ ខាត់បង់ថវិកា និងពេលលវលាផងដែរ។ បច្ចុប្បន្នមានវេជ្ជបណ្ឌិតជំនាញឯកទេសជាច្រើនបានព្យាយាមចែករំលែកចំណេះដឹងគ្រប់ប្រព័ន្ធផ្សព្វផ្សាយដើម្បីជាប្រយោជន៍ដល់មហាជន។ ទន្ទឹមនឹងនេះដែរ មានមនុស្សជាច្រើននាក់បាននិងកំពុងតាំងចិត្តធ្វើបានល្អតាមការណែនាំ និងយល់ច្បាស់ពីការថែទាំសុខភាពបានយ៉ាងល្អប្រពៃ មានទម្លាប់រស់នៅស្អាត មានសុខភាពល្អចំណេញទាំងថវិកា និងពេលវេលា គ្រួសារមានភាពសុខដុមរមនា ជីវភាពសម្បូរសប្បាយ សង្គមជាតិបរិបូរណ៍ដោយធមធានមនុស្ស។
ដកស្រង់ចេញពី៖
https://www.youtube.com/hashtag/%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%97%E1%9E%B6%E1%9E%96