អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “សីលធម៌”
អត្ថបទដកស្រង់ដោយ : ទ្រី ណូរី
#MJQE#AmericanInterconSchool
អ្វីទៅដែលហៅថា សីលធម៌? សីលធម៌ ជាចំណេះដឹងសម្រាប់ដឹកនាំមនុស្សឱ្យខ្ពើមរអើមអំពើទុច្ចរិត រីករាយប្រព្រឹត្តតែអំពើសុចរិត បម្រើផលប្រយោជន៍ទូទៅ លះបង់គំនិតអាត្មានិយម និងរួមគ្នាជាធ្លុងមួយបង្កើតស្នាដៃថ្មីអភិវឌ្ឍសង្គម។ ក្នុងន័យព្រះពុទ្ធសាសនាពាក្យសីលធម៌ សំដៅលើវិន័យក្រឹត្យក្រមសម្រាប់អប់រំខ្លួនឱ្យប្រព្រឹត្តកាយ វាចា ចិត្ត វៀរចាកនូវអំពើបាប ឬអាក្រក់។ សីល ´: ដំណើរប្រព្រឹត្តវៀរចាកអំពើបាប ឬអំពើអាក្រក់។ ធម៌ : ឱវាទ ក្រឹត្យក្រម ច្បាប់វិន័យ ឬពាក្យទូន្មានណែនាំ។
ជាទូទៅសីលធម៌ សំដៅលើការប្រព្រឹត្តដ៏ល្អរបស់មនុស្សទូទៅដូចខាងក្រោម៖
១. សីលធម៌ផ្ទាល់ខ្លួន
– ដឹងខុសដឹងត្រូវ។
– ទទួលខុសត្រូវនូវអំពើរបស់ខ្លួន។
– ក្លាហានក្នុងអំពើល្អ និងសុចរិត។
– រកស៊ីតាមសមា្មអាជីវោ។
– ស្រឡាញ់រាប់អានមនុស្សផងគ្នា។
– មិនរំលោភបំពានអ្នកដទៃ។
– គោរពឪពុកម្តាយ មនុស្សចាស់ និងគោរពច្បាប់របស់រដ្ឋ។
– បង្កើនចំណេះដឹង និងបង្កើតថ្មីជាប្រយោជន៍រដ្ឋ។
២. សីលធម៌ក្នុងគ្រួសារ
– គោរព និងស្ដាប់ការប្រៀនប្រដៅរបស់ចាស់ព្រឹទ្ធាចារ្យ។
– ស្រឡាញ់បងប្អូន។
– មិនបង្កអំពើនាំឱ្យមានការបែកបាក់ប្តីប្រពន្ធ។
– ស្រឡាញ់កូនៗស្មើគ្នា។
– ចិញ្ចឹមអប់រំកូនឱ្យស្រឡាញ់ការសិក្សា។
– ធ្វើឱ្យមានភាពសុខដុមរមនា។
– អប់រំកូនឱ្យក្លាយជាអ្នករស់នៅចុះសម្រុងក្នុងសង្គម។
៣. សីលធម៌ក្នុងការងារ
– មានមនសិការការងារ។
– បំពេញមុខងារតាមសមត្ថភាព។
– ប្រកបរបររកស៊ីតាមសម្មាអាជីវោ។
– ស្រឡាញ់មនុស្សរួមការងារ។
– មិនរំលោភអ្នកតូចតាច។
– មិនរំលោភបំពានការងារ។
– បង្កើនចំណេះជំនាញ។
៤. សីលធម៌ក្នុងសង្គម
– មិនបំបែកបំបាក់គ្នា។
– ស្រឡាញ់រាប់អានមនុស្សផងគ្នា និងសាមគ្គីជួយគ្នាទៅវិញទៅមក។
– គោរពប្រណិប័តន៍ប្រពៃណីទំនៀមទម្លាប់ជាតិ និងច្បាប់រដ្ឋ។
– ទទួលស្គាល់ និងលើកទឹកចិត្តអ្នកបង្កើតបានស្នាដៃជាប្រយោជន៍សង្គម។
– ទទួលស្គាល់ និងអាណិតអាសូរទុក្ខវេទនាអ្នកដទៃ។
– មិនរំលោភបំពានអ្នកដទៃ។
– ស្រឡាញ់យុតិ្តធម៌។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ postnews.com.kh