អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “អ្វីទៅជាការអប់រំឆ្លាតវៃ (Smart Education)?”
អត្ថបទដកស្រង់ដោយ : ហុកសេង ប៊ុនឈឿន
#MJQE#AmericanInterconSchool
បើតាមការចេញផ្សាយរបស់ Fedena ការអប់រំឆ្លាតវៃ គឺជាការប្រព័ន្ធអប់រំដែលប្រើប្រាស់ឧបករណ៍ឌីជីថលផ្សេងៗមានដូចជា ស្មាតហ្វូន ថេប្លេត កុំព្យូទ័រយួរដៃ និងសៀវភៅសិក្សាឌីជីថល។ល។ នៅក្នុងប្រព័ន្ធអប់រំដ៏ឆ្លាតវៃ គ្រូបង្រៀនគឺជាមគ្គុទ្ទេសក៍ជួយសិស្សឱ្យរុករកដំណើរការរៀនសូត្រឯករាជ្យ គឺសិស្សមានជម្រើសជ្រើសរើសរបៀបរៀនដោយខ្លួនពួកគេផ្ទាល់។ លើសពីនេះ ថ្នាក់រៀនឌីជីថលនេះ មិនតម្រូវឱ្យសិស្សត្រូវតែមករៀននៅក្នុងថ្នាក់ដោយផ្ទាល់នោះឡើយ គឺសិស្សអាចរៀននៅទីណាក៏បានឱ្យតែមានអ៊ីនធើណែត។
តើការអប់រំឆ្លាតវៃ (Smart Education) មានសារប្រយោជន៍អ្វីខ្លះ?
ទី១. ភាពបត់បែន៖ នៅក្នុងប្រព័ន្ធអប់រំបែបប្រពៃណី សិស្សមានសម្ពាធឥតឈប់ឈរក្នុងការបន្តការសិក្សាជាមួយសិស្សដទៃទៀត និងធ្វើការក្នុងល្បឿនមួយពិបាកសម្រាប់ពួកគេ។ រីឯប្រព័ន្ធអប់រំឆ្លាតវៃ គឺមានលក្ខណៈបត់បែនដែលអនុញ្ញាតឱ្យសិស្សរៀនក្នុងល្បឿនរបស់ខ្លួនដោយឈប់ពិនិត្យមើលប្រធានបទដដែលៗ និងអាចស្រាយចម្ងល់ជាច្រើនជាមួយគ្រូបង្រៀន។ បន្ថែមពីលើនេះ ការអប់រំឆ្លាតវៃអនុញ្ញាតឱ្យសិស្សរៀននៅកន្លែងដែលពួកគេចង់រៀន ឬបង្កើតបរិយាកាសរៀនសមរម្យ ជំនួសឱ្យការអង្គុយនៅក្នុងថ្នាក់រៀនដែលមានការរំខានជាច្រើន ឬបណ្ណាល័យដែលមានមនុស្សកកកុញ ហើយផ្លាស់ប្តូរមកបង្កើតបរិស្ថានរៀនផ្ទាល់ខ្លួនរបស់ពួកគាត់ដែលងាយស្រួលបំផុតក្នុងការរៀនសូត្រ។
ទី២. ការចំណាយទាប៖ នៅក្នុងប្រព័ន្ធអប់រំឆ្លាត សាលាអនឡាញមិនកំណត់កម្រិតពេលវេលាដែលសិស្សត្រូវមករៀននោះឡើយ។ ទាំងនេះជាមូលហេតុចម្បងអាចផ្តល់ឱ្យសិស្សនូវវគ្គសិក្សាជាច្រើន បើប្រៀបធៀបទៅនឹងប្រព័ន្ធអប់រំតាមបែបប្រពៃណី។ ដូច្នេះ សិស្សទទួលយកការអប់រំឆ្លាតវៃម្នាក់មានសិទ្ធិទទួលបានវគ្គសិក្សាច្រើនជាងមុន ដែលពួកគាត់អាចរៀនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ព្រមទាំងពង្រីកការសិក្សារៀនសូត្ររបស់ពួកគេផងដែរ។
ទី៣. បណ្ដាញនៃទំនាក់ទំនងជាមួយគ្រូ៖ អត្ថប្រយោជន៍ដ៏ធំបំផុតមួយនៃការទទួលយកការអប់រំឆ្លាតវៃ គឺវា ផ្តល់ឱ្យសិស្សនូវបណ្ដាញទំនាក់ទំនងជាច្រើនជាមួយគ្រូបង្រៀន។ ជំនួសឱ្យការរង់ចាំនិយាយជាមួយគ្រូបង្រៀន ឬការណាត់ជួបពិសេសសម្រាប់ស្រាយចម្ងល់ ហើយសិស្សអាចស្រាយចម្ងល់របស់គេដោយផ្ញើសំបុត្រទៅគ្រូបង្រៀន ឬជជែកជាមួយគ្រូតាមរយៈការផ្ញើសារទៅកាន់គ្រូបង្រៀន អ្នកជំនាញ និងជួយបង្កើនទំនុកចិត្តរបស់សិស្ស ជាពិសេសការអប់រំឆ្លាតវៃល្អសម្រាប់សិស្សដែលអៀនខ្មាស់ក្នុងការសួរសំណួរនៅក្នុងថ្នាក់រៀនផងដែរ។
ទី៤. សហការជាមួយមិត្តភក្ដិ និងធ្វើការងារជាក្រុម៖ សិស្សអាចចូលរួមជាក្រុមសិក្សាតាមអ៊ីនធើណែត និងសហការជាមួយមិត្តភក្តិរបស់ពួកគេដើម្បីរៀនបានលឿន និងកាន់តែប្រសើរ។ ទន្ទឹមគ្នានេះ មិនត្រឹមតែពង្រីកការរៀនសូត្ររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកគំនិតសិស្សទៅលើគំនិតថ្មីៗដែលទាក់ទងទៅនឹងប្រធានបទរបស់ពួកគេ។ ដូច្នេះ សិស្សរៀនតាមអ៊ីធើណែតទទួលបានការយល់ដឹងអំពីនិន្នាការថ្មីនៅក្នុងប្រធានបទដែលពួកគេចាប់អារម្មណ៍ និងបន្តធ្វើបច្ចុប្បន្នភាពគ្រប់ពេលវេលាតាមរយៈការសហការជាមួយមិត្តភក្តិ៕
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖