អត្ថបទព័ត៌មានស្តីពីការងារ
ក្រោមប្រធានបទ “អត្ថប្រយោជន៍ទាំង៤ក្នុងការធ្វើការងារជាក្រុមសម្រាប់អាជីវកម្មដោយប្រើ បច្ចេកវិទ្យាស្រួលៗ”
អត្ថបទដកស្រង់ដោយ : ជ័យ វីន
#MJQE#AmericanInterconSchool
បច្ចេកវិទ្យាកាន់តែរីកចម្រើន ដែលជាកត្តាជួយសម្រួលដល់ការងារជាច្រើន ជាពិសេសការងារជាក្រុម ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងអាចជួយឱ្យការងារអាចបញ្ចប់ទៅបានដោយរលូនដោយមិនចាំបាច់ជួបមុខគ្នាក៏បាន។ ការប្រើប្រាស់បច្ចេកវិទ្យាមិនត្រឹមតែជួយឱ្យយើងចំណេញពេលវេលា និងថវិកានោះទេ តែវាក៏អាចជួយឱ្យការធ្វើការងារជាក្រុមមានភាពកាន់តែរលូន និងដោះស្រាយបញ្ហាដែលសមាជិកក្រុមមានការរវល់មិនបានមកជួបមុខគ្នាបានយ៉ាងល្អ។ ដូចនេះ ខ្ញុំសូមធ្វើការលើកយកអត្ថប្រយោជន៍ទាំង4 ដែលបច្ចេកវិទ្យាបានផ្តល់ឱ្យសម្រាប់ការងារជាក្រុម៖
១. ប្រសិទ្ធភាពការងារ :
ការទំនាក់ទំនាក់ជាក្រុមតាមកម្មវិធីបច្ចេកវិទ្យា អាចជួយឱ្យអ្នកគ្រប់គ្រងងាយស្រួលក្នុងការ បែងចែកការងារឱ្យបុគ្គលិកបានច្បាស់លាស់ ជាហេតុនាំឱ្យបុគ្គលិកយល់ច្បាស់ពីតួនាទី របស់ខ្លួន។ នៅពេលដែលបុគ្គលិកស្គាល់ច្បាស់ពីតួនាទីរបស់ខ្លួន ពួកគេនឹងដឹងថាអ្វីគួរធ្វើ អ្វីមិនគួរធ្វើ ដោយមិនប្រចាំគ្នា។ ដូច្នេះការអនុវត្តការងារ នឹងមានលក្ខណៈរហ័សជាងមុន ហើយសន្សំសំចៃថវិកាទៀតផង។
ឧទាហរណ៌ Microsoft SharePoint និង Slack យើងអាចប្រើប្រាស់វាដើម្បីបែងចែក ឬផ្ទេរការងារទៅតាមផ្នែកឱ្យបុគ្គលិកនីមួយៗ។ យើងក៏ឃើញមានវត្តមានបណ្តាញទំនាក់ ទំនងសង្គមមួយចំនួនផងដែរ ដែលអ្នកធ្វើការ និងបណ្តាញម្ចាស់អាជីវកម្មបានប្រើប្រាស់ក្នុងកិច្ចការងាររបស់គាត់ដូចជា Facebook Line Trello ជាដើម ដើម្បីសម្រួលការងារជាក្រុមរបស់ពួកគាត់។
២. ព័ត៌មានដែលទទួលបានក៏មានភាពល្អប្រសើរ :
ជានិច្ចជាកាលព័ត៌មានដែលបុគ្គលិកទទួលបាននៅមានចន្លោះប្រហោង ព្រោះតែបុគ្គលិក ខ្លះទទួលបានព័ត៌មានហើយបែរជាភ្លេច ឬមានចេតនាមិនផ្សព្វផ្សាយឱ្យបុគ្គលិកផ្សេងទៀត បានដឹង។ ប៉ុន្តែ ប្រសិនបើអ្នកគ្រប់គ្រងប្រើប្រាស់នូវប្រព័ន្ធទំនាក់នំនងជាក្រុម រាល់បុគ្គលិក ទាំងអស់នឹងទទួលបានព័ត៌មានច្បាស់លាស់ ពេញលេញ ហើយទាន់ពេលវេលាទៀតផង។
Facebook Messenger គឺជាកម្មវិធីល្អមួយដែលអាចឱ្យយើងប្រើប្រាស់ក្នុងការផ្តល់ដំណឹង និងព័ត៌មានដោយសារតែយើងអាចដឹងថាតើអ្នកណាខ្លះបានអានរួច ហើយអ្នកណាខ្លះមិន ទាន់បានអាន។ មិនត្រឹមតែប៉ុណ្ណោះ រាល់ព័ត៌មាន ឬសារដែលបានផ្ញើហើយ អាចធ្វើឱ្យអ្នកផ្ញើ និងអ្នកទទួលអាចធ្វើការត្រួតពិនិត្យឡើងវិញនៅពេលណាក៏បាន។
៣. ស្វែងរកបុគ្គលិកដែលមានគុណភាពបានច្រើនជាងមុន :
តាមរយៈការធ្វើការងារជាក្រុមតាមកម្មវិធីបច្ចេកវិទ្យាជំរុញឱ្យបុគ្គលិកដែលមានគុណភាព អាចធ្វើការងារឱ្យយើងបាន ទោះបីជាពួកគេនៅឆ្ងាយពីទីតាំងកន្លែងធ្វើការក៏ដោយ។ វា ប្រសើរជាជាងការរើសយកបុគ្គលិកគ្មានគុណភាពដែលស្នាក់នៅក្បែរកន្លែងធ្វើការ។
៤. អតិថិជននឹងពេញចិត្តអាជីវកម្មយើងច្រើនជាងមុន :
នៅពេលដែលក្រុមការងារស្រលាញ់ពេញចិត្តនឹងការងាររបស់ពួកគេ ពួកគេនឹងបំពេញ ការងារបានល្អ ជាហេតុនាំឱ្យអតិថិជនក៏ពេញចិត្តដែរ។
សរុបសេចក្តីមកការងារជាក្រុមដោយប្រើបច្ចេកវិទ្យាផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រោះថានៅពេលដែលមានទំនាក់ទំនងល្អ ប្រសិទ្ធភាពការងារក៏រីកចម្រើន ហើយអតិថិជន ក៏កាន់តែកើនឡើង។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://kumnit.com/
គំនិត (https://kumnit.com/)