អត្ថបទព័ត៌មានស្តីពីការធ្វើដំណើរ និងរបៀបរស់នៅ
ក្រោមប្រធានបទ “សុវត្ថិភាពក្នុងការធ្វើដំណើរតាមផ្លូវអាកាស ក្នុងសម័យ COVID-19”
អត្ថបទដោយ : គង កង
#MJQE#AmericanInterconSchool
បច្ចុប្បន្ននេះប្រទេសជាច្រើននៅក្នុងសកលលោកកំពុងជួបប្រទះនឹងវិបត្តផ្សេងៗនៅក្នុងស័យកូវីដ-១៩ដែលជាហេតុធ្វើឱ្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសនីមួយៗមានការផ្លាស់ប្តូរ មិនថាការធ្វើដំណើរតាមរបៀបផ្សេងៗ ឬការរស់នៅរបស់ពួកគេ។ ដើម្បីជួយអ្នកសម្រេចចិត្តប្រកបដោយការយល់ដឹងពីសុវត្ថិភាពក្នុងការធ្វើដំណើរក្នុងអំឡុងពេលការផ្ទុះឡើងនៃមេរោគ COVID-19 មានការណែនាំមួយចំនួនខាងក្រោមដែលជាទំនួលខុសត្រូវរបស់អ្នកធ្វើដំណើរក្នុងការអនុវត្តតាមការរឹតបន្តឹងរបស់រដ្ឋាភិបាលរបស់ប្រទេសនីមួយៗ។
១. ការលាងសម្អាតដៃឱ្យបានទៀងទាត់៖
នៅពេលដែលអ្នកធ្វើដំណើរទៅណាមកណា ឬធ្វើអ្វីក៏ដោយអ្នកត្រូវលាងសម្អាតដៃជាមួយសាប៊ូ ឬទឹកស្អាតជាទៀតទាត់។ ហើយបើគ្មានទឹកស្អាត ឬសាប៊ូទេ អ្នកអាចលាងដៃជាមួយទឹកលាងដៃដែលមានជាតិអាកុលយ៉ាងហោចណាស់៦០ភាគរយ។ ប៉ុន្តែបើតាមអ្នកជំនាញបានយល់ស្របថា ការលាងដៃតាមបែបបុរាណជាមួយសាប៊ូ ឬទឹកស្អាតយ៉ាងហោចណាស់មានរយៈពេល២០វិនាទី ដែលអាចស្មើនឹងការច្រៀងចម្រៀង Happy Birthday ពីរដង នោះវាជាការការពារដ៏ល្អបំផុតសម្រាប់យើង។ ការលាងដៃជាមួយអាកុល ឬទឹកលាងដៃដែលមានជាតិអាកុលជាញឹកញ៉ាប់វាអាចធ្វើឱ្យប៉ះពាល់ដល់ស្បែក។
២. ការអនុវត្តន៏អនាម័យល្អ៖
គ្រប់ពេលដែលអ្នកធ្វើដំណើរតាមរបៀបផ្សេងៗ ឬតាមអាកាសក្តី ដើម្បីទៅបំពេញភារកិច្ចផ្សេងៗត្រូវតែមានស្មារតីប្រុងប្រយ័ន្នខ្ពស់។ អ្នកធ្វើដំណើរទាំងអស់ត្រូវចងចាំថា ជំងឺផ្លូវដង្ហើមដូចជា COVID-19 ឆ្លងតាមរយៈដំណក់ទឹកមាត់ ទឹករំអិលដែលជាធម្មតានៅពេលដែលមនុស្សក្អក ឬកណ្តាស់ បន្ទាប់មកអ្នកដទៃមកប៉ះនឹងដំណក់ទឹកនោះ។ ដូច្នេះ ចូរចៀសវាងការប៉ះពាល់ភ្នែក ច្រមុះ និងមាត់ដោយមិនបានលាងដៃ ព្រោះមេរោគភាគច្រើនចូលរាងកាយតាមរយៈផ្លូវទាំងនោះ។ ប្រសិនជាអ្នកមិនសូវស្រួលខ្លួន សូមកុំធ្វើដំណើរទៅណាមកណា។ ពេលធ្វើដំណើរអ្នកត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលអ្នកក្អក ឬកណ្តាស់ ត្រូវប្រើកែងដៃ ហើយពាក់ម៉ាសដើម្បីការពារអ្នករួមដំណើររបស់អ្នក។ ប្រសិនបើអ្នកចាប់ផ្តើមមានអារម្មណ៍ថា ឈឺក្នុងពេលធ្វើការ ចូរត្រឡប់ទៅផ្ទះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
៣. ការធ្វើឱ្យមានការប្រសើរក្នុងការធ្វើដំណើរ៖
ស្ទើរតែគ្រប់យន្តហោះទំនើបទាំងអស់មានតម្រង HEPA (High Efficiency Particle Arrester) ដែលនឹងច្រោះភាគល្អិតធូលី 99.999% នៃភាគល្អិតធូលី និងសារធាតុកខ្វក់ក្នុងខ្យល់ដូចជា មេរោគ និងបាក់តេរី ដែលធានាបាននូវគុណភាពខ្ពស់បំផុតនៃខ្យល់ក្នុងបន្ទប់។ ប្រសិនបើគោលការណ៍នៃការធ្វើដំណើររបស់អ្នកត្រូវបានអនុញ្ញាត វាជាពេលវេលាដ៏ល្អដើម្បីធ្វើឱ្យប្រសើរឡើងទៅលើអាជីវកម្ម ឬការធ្វើដំណើរជាអទិភាព។ វានឹងផ្តល់ការការពារឱ្យអ្នកបន្ថែមទៀតចំពោះកន្លែងផ្ទាល់ខ្លួនដែលអ្នកកំពុងអង្គុយ ហើយវាជួយកាត់បន្ថយក្នុងការទំនាក់ទំនងជាមួយអ្នកដំណើរផ្សេងទៀតដែលជាហេតុធ្វើឱ្យហានិភ័យនៃការឆ្លងមានការថយចុះ។
៤. ការទប់ទល់នឹងសំណើមសម្ពាធទាប៖
សំណើមទាបនៅក្នុងកាប៊ីនយន្តហោះធ្វើឱ្យភ្នាសរំអិលនៃភ្នែក ច្រមុះ និងមាត់របស់អ្នកស្ងួត ធ្វើឱ្យពួកវាមិនសូវមានប្រសិទ្ធភាពក្នុងការទប់ស្កាត់មេរោគ។ ដោយហេតុផលនេះ អ្នកជំនាញមួយចំនួន ជារឿយៗជឿជាក់ថា ការបាញ់ស្ព្រាយលាងសម្អាតច្រមុះជាវិធីមួយដើម្បីផ្តល់សំណើម និងសម្អាតច្រមុះឱ្យបានស្អាតដើម្បីទប់ទល់នឹងមេរោគ។ ជាមួយគ្នានេះផងដែរ ការផឹកទឹកឱ្យបានច្រើនផង ក៏ជាវិធីមួយដើម្បីជួយសម្រួល និងប៉ះប៉ូវភាពស្ងួតនៃកាប៊ីនយន្តហោះ។ ទោះជាយ៉ាងណាក៏ដោយ យន្តហោះដឹកអ្នកដំណើរជំនាន់ថ្មី ដូចជាយន្តហោះ Boeing 787 Dreamliner បំពាក់បច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យមានកម្រិតសំណើមខ្ពស់។
៥. ការចាក់វ៉ាក់សាំង៖
ដើម្បីឱ្យប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនយើងរឹងមាំ យើងត្រូវទទួលការចាក់វ៉ាក់សាំងដោយស្របទៅតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។ ប្រសិនបើមិនទាន់មានសិទ្ធិទទួលបានវ៉ាក់សាំង COVID-19 ទេ ការចាក់វ៉ាក់សាំងសំខាន់ៗផ្សេងទៀតទាំងអស់ដែលអ្នកទទួល នឹងជួយអ្នកឱ្យមានសុខភាពល្អ និងការពារប្រព័ន្ធភាពសុំារបស់អ្នកពីការចុះខ្សោយ។
៦. ការធ្វើបច្ចុប្បន្នភាពស្តីពីការណែនាំអំពីការធ្វើដំណើរ៖
ប្រសិនបើធ្វើដំណើរទៅក្រៅប្រទេស ត្រូវប្រាកដថាបានពិនិត្យមើលគេហទំព័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកសម្រាប់ព័ត៌មាន និងដំបូន្មានចុងក្រោយបំផុត។ អតិថិជន FCM ក៏អាចប្រើ FCM Secure ដែលជាឧបករណ៍តាមដាន និងរាយការណ៍សុវត្ថិភាពជាសកលតាមប្រព័ន្ធអ៊ីនធឺណែតរបស់យើង ដើម្បីតាមដានការប្រឹក្សាសុខភាពដែលចេញដោយ WorldAware និងដើម្បីកំណត់ទីតាំងអ្នកដំណើរ។
៧. ការប្រើប្រាស់ធានារ៉ាប់រងលើការធ្វើដំណើរ៖
អ្នកធ្វើដំណើរដែលបានទិញការធានារ៉ាប់រងការធ្វើដំណើរមុនពេល COVID-19 ក្លាយជា ‘ព្រឹត្តិការណ៍ដែលគេស្គាល់’ អាចនឹងត្រូវបានរ៉ាប់រងសម្រាប់ថ្លៃព្យាបាល និងការលុបចោល។ ក្រុមហ៊ុនធានារ៉ាប់រងនៃការធ្វើដំណើរភាគច្រើនមានទំនោរមិនរាប់បញ្ចូលការធានារ៉ាប់រងសម្រាប់ជំងឺរាតត្បាត និងជំងឺសើស្បែក ប្រសិនបើអ្នកបានអានសេចក្តីលំអិតនៃកិច្ចព្រមព្រៀង។ គោលនយោបាយធានារ៉ាប់រងមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង ដូច្នេះវាជាការល្អបំផុតក្នុងការទាក់ទងក្រុមហ៊ុនធានារ៉ាប់រងដោយផ្ទាល់ ឬសាកសួរតាមរយៈអ្នកគ្រប់គ្រងការធ្វើដំណើររបស់អ្នក។
៨. ធ្វើការប្រឹក្សាជាមួយអ្នកជំនាញក្នុងការធ្វើដំណើរ៖
នៅក្នុងខណៈពេលនេះ ការដែលមានអ្នកប្រឹក្សាដ៏មានជំនាញក្នុងការធ្វើដំណើរ ព្រមទាំងក្រុមហ៊ុនគ្រប់គ្រងការធ្វើដំណើរដែលមានបណ្តាញទំនាក់ទំនងទាន់ហេតុការ គឺជាការដ៏ប្រសើរបំផុតសម្រាប់អ្នកធ្វើដំណើរគ្រប់រូប។ ប្រសិនបើអ្នកត្រូវបានគេដាក់ឱ្យនៅដាច់ពីគេ ឬបដិសេធការចូលទៅក្នុងប្រទេសនោះ អ្នកប្រឹក្សាការធ្វើដំណើរ FCM របស់អ្នកអាចជួយក្នុងការស្នាក់នៅ ការផ្លាស់ប្តូរជើងហោះហើរ ការលុបចោល និងការផ្តាស់ប្តូការធ្វើដំណើរតាមរបៀបផ្សេង។ អ្នកក៏អាចទាញយកកម្មវិធីទូរសព្ទរបស់ក្រុមហ៊ុនទេសចរណ៍របស់អ្នកផងដែរ ដើម្បីតាមដានព័ត៌មានអំពីការធ្វើដំណើរ និងការផ្លាស់ប្តូរលក្ខខណ្ឌ។
អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖
https://www.fcmtravel.com/en-us/resources/insights/fly-safe-during-covid-19
https://www.mayoclinic.org/diseases-conditions/coronavirus/in-depth/coronavirus-safe-travel-advice/art-20486965