បណ្ណាគារ អន្តរទ្វីប បានបើកតំណើរការ និងចាប់ផ្តើមបម្រើសេវាកម្ម ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅឆ្នាំ២០០៥ ។ បណ្ណាគារ អន្តរទ្វីប ត្រូវបានបង្កើតឡើងដើម្បីផ្គត់ផ្គង់សម្ភារសិក្សាដែលមានសារះប្រយោជន៍ ជាច្រើនសម្រាប់សិស្សានុសិស្ស ដើម្បីឱ្យពួកគេមានភាពងាយស្រួលក្នុងការទទួលបានធនធានសិក្សាផ្សេងៗជាច្រើន ដែលចាំបាច់សម្រាប់ការសិក្សារបស់ពួកគេ។ ទាំងនោះមាន ជាសៀវភៅសិក្សា ថ្នាក់ភាសាខែ្មរ ថ្នាក់ភាសាចិន ថៃ និងថ្នាក់ភាសាអង់គ្លេស ទស្សនាវដ្តី សម្លៀកបំពាក់មជ្ឈមណ្ឌលភាសាអេ អាយ អាយ និង ឯកសណ្ឋាន សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង សម្លៀកបំពាក់ទទួលវិញ្ញាបនប័ត្រ សម្ភារៈសិក្សា សម្ភារការិយាល័យ ដបដាក់ទឹក និងសម្ភារជាច្រើនទៀត។ ជាមួយនឹងបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បណ្ណាគារ អន្តរទ្វីប ត្រូវបានគេស្គាល់ថាជាកន្លែងដែលសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាល អាចស្វែងរកនូវសម្ភារសិក្សា របស់ពួកគេដោយងាយស្រួល។
បណ្ណាគារ អន្តរទ្វីប ត្រូវបាន បង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវស្តង់ដារខ្ពស់បំផុតសម្រាប់បម្រើដល់សិស្សានុសិស្ស សាស្រ្តាចារ្យ បុគ្គលិក និងសាធារណជនទូទៅ ដោយផ្តល់ជូននូវគុណភាព ទំនិញទាន់សម័យ និងតម្លៃសមរម្យ។ ផលិតផលដែលយើង ជ្រើសរើសមានគោលបំណងលើកស្ទួយបទពិសោធន៍នៃការរស់នៅប្រចាំថ្ងៃរបស់សិស្សយើង និងផ្គត់ផ្គង់សម្ភារ សិក្សា សម្ភារប្រើប្រាស់ដែលចាំបាច់ដើម្បីអោយសិក្សានុសិស្សទទួលបានភាពជោគជ័យក្នុងថ្នាក់រៀន។ យើងខិតខំ បង្កើតបរិយាកាសផ្តោតលើឧត្តមភាពសេវាកម្ម ហើយក្នុងការធ្វើដូច្នេះយើងធានាថារាល់បទពិសោធន៍របស់អតិថិជន ឆ្លុះបញ្ចាំងពីការលះបង់របស់សាលាចំពោះសិស្សរបស់យើង។
ទីតាំងបណ្ណាគារ អន្តរទ្វីប
បណ្ណាគារ អន្តរទ្វីប បានរីកចម្រើនក្លាយជាបណ្តាញបណ្ណាគារដែលកាន់តែធំ ដោយមានបណ្ណាគារចំនួន ៦ បានបើកនៅជុំវិញរាជធានីភ្នំពេញ។
- ទីតាំងទី១ បើកនៅសាខាកណ្តាល នៅសាខា ម៉ៅសេទុង ក្នុងខែ មករា ឆ្នាំ ២០០៥ ស្ថិតនៅលេខ ១៤០ & ២១០ វិថីម៉ៅសេទុង សង្កាត់ ទំនប់ទឹក ខ័ណ ចំការមន រាជធានីភ្នំពេញ
- ទីតាំងទី២ បើកនៅសាខា ទួលគោក ក្នុងខែ មេសា ឆ្នាំ ២០១៤ ស្ថិតនៅលេខ ២៦ ផ្លូវ ២៨៩ សង្កាត់ បឹងកក់ I ខ័ណ ទួលគោក រាជធានីភ្នំពេញ
- ទីតាំងទី៣ បើកនៅសាខា ចាក់អង្រែ ក្នុងខែ កញ្ញា ឆ្នាំ ២០១៥ ស្ថិតនៅលេខ ៨២៤ ផ្លូវជាតិលេខ ២ សង្កាត់ ចាក់អង្រែក្រោម ខ័ណ មានជ័យ រាជធានីភ្នំពេញ
- ទីតាំងទី៤ បើកនៅសាខា ចោមចៅ ក្នុងខែ កុម្ភះ ឆ្នាំ ២០១៩ ស្ថិតនៅលេខ ២២២ ផ្លូវវេងស្រេង សង្កាត់ ចោមចៅ ខ័ណ ពោធិសែនជ័យ រាជធានីភ្នំពេញ
- ទីតាំងទី៥បើកនៅសាខា ផ្សារថ្មី ក្នុងខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅលេខ ១C & ១៣D ផ្លូវ ៥៣ កែងផ្លូវ ៥៤ ភូមិ ៥ សង្កាត់ ផ្សារថ្មី ៣ ខ័ណ ដូនពេញ រាជធានីភ្នំពេញ
- ទីតាំងទី៦ បើកនៅសាខា ជ្រោយចង្វា ក្នុងខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅលេខ ១៥៨JKLM ផ្លូវជាតិលេខ ៦A សង្កាត់ ជ្រោយចង្វា ខ័ណ ជ្រោយចង្វា រាជធានីភ្នំពេញ