សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំពិធីរម្លឹកគុណលោកគ្រូ អ្នកគ្រូរបស់ខ្លួន នៅថ្ងៃទី២៧ ខែកក្កដានេះ ដែលមានការចូលរួមពីសំណាក់ចាងហ្វាង និងលោកគ្រូ អ្នកគ្រូរបស់ពួកគេ។ គោលបំណងដែលប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ រៀបចំកម្មវិធីនេះឡើង គឺដើម្បីបង្ហាញនូវការគោរព ដឹងគុណលោកគ្រូ អ្នកគ្រូដែលបានលះបង់ និងខិតខំយកចិ្តទុកដាក់បង្រៀន ទូន្មានអប់រំ ពួកគាត់អស់រយៈពេលពេញមូួយឆ្នាំសិក្សា។
ជាចុងក្រោយប្អូនៗ បានធ្វើការសុំអភ័យទោសរាល់កំហុសឆ្គងទាំងឡាយ ដែលពួកគាត់បានប្រព្រឹត្តខុសកន្លងមក និងជូនពរលោកគ្រូ អ្នកគ្រូឱ្យជួបពុទ្ធពរទាំង៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕