កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា បានដឹកនាំ សិស្សានុសិស្សប្រមាណ ៣១០នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ភូមិគ្រឹះ គួច លៀងហួរ-សូវ សុកហួង ដែលស្ថិតនៅក្នុងភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ក្នុងដំណើរទស្សនកិច្ចនោះ គណៈគ្រប់គ្រងសាលាបានដឹកនាំសិស្សានុសិស្សទៅមើលទិដ្ឋភាពខ្លះៗនៃធម្មជាតិ ដូចជាសួនផ្កា និងទេសភាពស្រស់បំព្រងនៅក្នុងភូមិគ្រឹះ ដើម្បីឱ្យពួកគេមានអារម្មណ៍សប្បាយរីករាយ ដោយបានបរិភោគអាហារជុំគ្នា ការពិភាក្សាជាក្រុម ការលេងសប្បាយជុំគ្នាជាដើម ប្រយោជន៍ឱ្យពួកគេជម្រះចោលនូវអារម្មណ៍នឿយណាយពីការសិក្សា។ ក្រៅពីសកម្មភាពសប្បាយៗ ពួកគេក៏គេបានធ្វើកិច្ចពិភាក្សា និងបទបង្ហាញក្រោមប្រធានបទផ្សេងៗគ្នាដើម្បីយកពិន្ទុផងដែរ។ សិស្សានុសិស្សថ្នាក់ទី៦ ក្នុងឱកាសធ្វើបទបង្ហាញនាពេលនោះបានលើកឡើងថា ដំណើរទស្សនកិច្ចនេះជួយឱ្យពួកគេសប្បាយផង និងទទួលបានចំណេះដឹងទូលំទូលាយផង។
Category: កម្មវិធីទស្សនកិច្ចសិក្សា