សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំសិក្ខាសាលាស្ដីពី ជំងឺទឹកនោមផ្អែម និងថ្លើម A B C ជូនដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិកក្រុសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំសិក្ខាសាលាស្ដីពី ជំងឺទឹកនោមផ្អែម និងថ្លើម A B C ជូនដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ប្រមាណជាង៣រយនាក់ នៅថ្ងៃទី២៨ ខែសីហា ដើម្បីបញ្ជ្រាបចំណេះដឹងទាក់ទងនឹងប្រភេទជំងឺធ្ងន់ធ្ងរ ដែលកំពុងញាំញីក្នុងសង្គមខ្មែរឱ្យបានយល់ដឹងពីរោគសញ្ញា វិធីបង្ការការពារ ការថែទាំងសុខភា ដោយវេជ្ជបណ្ឌិតជំនាញមកពីមន្ទីរពេទ្យ បារាំង-វៀតណាម។
ថ្លែងបើកសិក្ខាសាលានាឱកាសនោះ លោកស្រី រស់ យ៉ាណា អនុប្រធាន សាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងថា ដោយមើលឃើញពីកំណើននៃផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺទាំងនេះផង និងព្រួយបារម្ភពីទុក្ខធុរៈនៃសុខភាពលោកគ្រូអ្នកគ្រូ និងបុគ្គលិកទូទៅ ទើបគណៈកម្មការសាលារៀនរៀបចំឱ្យមានសិក្ខាសាលាទាក់ទងនឹងសុខភាពផ្លូវចិត្ត ផ្លូវកាយជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសក្នុងការពិគ្រោះយោបល់លម្អិតទាក់ទងនឹងសុខភាពជាមួយនឹងវេជ្ជបណ្ឌិតជំនាញៗ។
ផ្តើមចេញពីអង្គសិក្ខាសាលារយៈពេលជាង២ម៉ោងនោះ លោកវេជ្ជបណ្ឌិត វើក រ៉ាស៊ីម ជំនាញវេជ្ជសាស្រ្តទូទៅប្រចាំមន្ទីរទេព្យ បារាំង-វៀតណាម បានលើកឡើងអំពីរោគសញ្ញា ផលវិបាក និងវិធីបង្ការការពារជំងឺរលាកថ្លើម និងជំងឺទឹកនោមផ្អែម ដែលជំងឺទាំងនេះ ជាជំងឺដែលពិបាកព្យាបាល ហើយត្រូវចំណាយពេលវេលា ថវិកាច្រើនសន្ធឹកសន្ធាប់ក្នុងការព្យាបាល។ លោកវេជ្ជបណ្ឌិតបានលើកឡើងថា ជំងឺរលាកថ្លើមប្រភេទ A មិនមែនជាជំងឺតំណពូជទេ តែជាកំពុលជំងឺឆ្លងផុតលេខ ដែលយើងគួរតែមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះវាឆ្លងមិនរើសមុខនិងឆាប់រហ័សតាមរយៈចំណីអាហារ សម្ភារៈប្រើប្រាស់ ទឹកកង្វក់… ក៏ប៉ុន្តែវាមិនមែនជំងឺពិបាកព្យាបាលដូចជាជំងឺរលាកថ្លើមប្រភេទ B និង C នោះឡើយ។
លោកវេជ្ជបណ្ឌិតរូបនេះបន្តថា ជំងឺរលាកថ្លើមប្រភេទ B និង C ជាប្រភេទជំងឺឆ្លងដែលបង្កឡើងដោយវីរុសយ៉ាងស្ងាត់ស្ងៀម ហើយវាអាចបង្ករោគឱ្យក្លាយទៅជាជំងឺធ្ងន់ធ្ងរ និងរ៉ាំរៃ អូសបន្លាយរហូតក្លាយជាជំងឺក្រិនឬមហារីកថ្លើម បើមិនទទួលបានការព្យាបាលទាន់ពេលវេលានោះ។ ជំងឺរលាកថ្លើមប្រភេទ B និង C ឆ្លងតាមរយៈការបញ្ចូលឈាម តាមរយៈការចាក់ឬប្រើម្ជុលឬសម្ភារៈពេទ្យមិនស្អាត ហើយចំពោះរលាកថ្លើមប្រភេទ B អាចឆ្លងពីម្តាយទៅកូននៅពេលប្រសូតផង ពីសមាជិកគ្រួសារណាម្នាក់ទៅកូន ឬតាមរយៈការរួមភេទ។ ចំណែកជំងឺទឹកនោមផ្អែមក៏មានហានិភ័យខ្ពស់មិនចាញ់ជំងឺរលាកថ្លើមប្រភេទ B និង C ដែរ។ ជំងឺដែលពិបាកព្យាបាល ហើយបង្កបញ្ហាតម្រង់នោម ខ្សោយក្រលៀន ងងឹតភ្នែក ធ្វើឱ្យបេះដូង ប្រព័ន្ទប្រសាទ និងសម្ពាធឈាមចុះខ្សោយ ឬអាចដាច់សរសៃឈាមក្នុងខួរក្បាលក្នុងដំណាក់កាលធ្ងន់ធ្ងរណាមួយនោះ។
ដោយសារជំងឺទាំងនេះ ត្រូវការពេលវេលា និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការពិបាកព្យាបាលផងនោះ លោកវេជ្ជបណ្ឌិត បានណែនាំថា ដើម្បីប្រយុទ្ធប្រឆាំង បង្ការកុំឱ្យកើតជំងឺនេះរ៉ាំរ៉ៃ គឺត្រូវរក្សាអនាម័យក្នុងការរស់នៅឱ្យល្អប្រសើរ ក្នុងនោះមានជាអាទិ៍ ការហូបចុកមានតុល្យភាព និងបញ្ចេញសកម្មភាពធ្វើកីឡា ដែលទាំងអស់នេះសុទ្ធសឹងជាមធ្យោបាយសាមញ្ញៗជួយបញ្ចៀសជំងឺរ៉ាំរ៉ៃមួយនេះ។ បើគេមានការប្រុងប្រយ័ត្ននិងចេះការពារជាមុនគ្រោះកើតជំងឺទាំងនេះកម្រនឹងកើតមានណាស់ ហើយជំងឺណាដែលមានថ្នាំវ៉ាក់សាំងគួរតែចាក់បង្ការការពារជាចាំបាច់។ ពិសេស អ្នកដែលជ្រុលជ្រួសកើតជំងឺគួរតែឧស្សាហ៍ព្យាយាមទៅពិគ្រោះជាមួយនឹងពេទ្យជំនាញ និងចៀសវាងសម្ពាធផ្លូវចិត្ត កុំឱ្យមានកំហឹង កើតទុក្ខ ធ្លាក់ទឹកចិត្ត ឬតានតឹងក្នុងអារម្មណ៍ ពិសេសសម្រាកឱ្យបានគ្រប់គ្រាន់៕