កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំសិក្ខាសាលាស្តីអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់សិស្សថ្នាក់ទី១០ និងទី១១ ដោយអ្នកជំនាញមកពីវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ នៅសាលប្រជុំ ផល គួច អគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគៅក។ សិក្ខាសាលាអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺដើម្បីលើកកម្ពស់ការយល់ដឹងពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជាគន្លឹះក្នុងការពារខ្លួន ពីហានីភ័យនៃគ្រោះថ្នាក់ចរាចរណ៍។
Category: សិក្ខាសាលា