កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ សាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាទួលគោក បានសហការ ជាមួយគ្លីនិកធ្មេញ ផ្លរ៉ា បើកវគ្គសិក្ខាសាលាស្ដីពី “សុខភាពមាត់ធ្មេញ និងការថែទាំ” ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ក្រោមមតេ្តយ្យ ដល់ថ្នាក់ទី៦ វេនព្រឹក និងវេនរសៀល នៅសាលប្រជុំ ផល គួច អគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ លោកស្រីទន្តបណ្ឌិត នៃគ្លីនិកធ្មេញ ផ្លរ៉ា សុខភាពមាត់ធ្មេញជារឿងសំខាន់ ដូចនេះប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវដុសធ្មេញឱ្យបានញឹកញាប់ ត្រូវដុសធ្មេញ២ ទៅ៣ដងក្នុងមួយថ្ងៃ ដើម្បីសម្អាតកាកសំណល់ដែលនៅសល់កកតាមជើងធ្មេញក្រោយពេលបរិភោបចំណីអាហាររួច។ លោកស្រីទន្តបណ្ឌិតក៏បានបង្ហាញពីរបៀបនៃការដុសសម្អាតធ្មេញ និងការថែទាំធ្មេញដល់ប្អូនៗផងដែរ៕
Category: សិក្ខាសាលា