កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សហការជាមួយសមាគមភាពយន្តកម្ពុជា និងផលិតកម្មមាតុចក្រ ហ្វីលម៍ បានរៀបចំសិក្ខាសាលាស្ដីអំពីវិស័យភាពយន្តខ្មែរនៅកម្ពុជា ដល់សិស្សានុសិស្សថ្នាក់ទី១១ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ នៅក្នុងសិក្ខាសាលានេះ ប្រធានសមាគមភាគយន្តកម្ពុជា លោក ព្រំ សិលា បានលើកឡើងពីប្រវត្តិនៃការកកើតឡើងនៃវិស័យភាពយន្តខ្មែរ ព្រមទាំងការរីកចម្រើន និងការធ្លាក់ចុះនៃភាពយន្តខ្មែរ តាំងពីអតីតកាល រហូតដល់បច្ចុប្បន្ននេះ។