កាលពីថ្ងៃទី០៥ ខែមិថុនា ម្សិលមិញនេះប្អូនៗសិស្សានុសិស្សថ្នាក់ទី១០ និងទី១១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានចូលរួមសិក្ខាសាលាស្តីពី “Save Bee, Save the Forests and Its People” ។ វាគ្មិនកិតិ្តយសបានជម្រាបថា សត្វឃ្មុំជាតួអង្គសំខាន់ក្នុង Ecosystem ហើយឃ្មុំជាអ្នកបង្កើតបរិស្ថានដ៏ស្រស់បំព្រង។ លោកក៏បានបន្ថែមទៀតថាសត្វឃ្មុំមានអត្ថប្រយោជន៍ជាច្រើន ដោយឃ្មុំជាភ្នាក់ងារសំខាន់ដែលជួយដល់ការបន្តរបស់រុក្ខជាតិ។ ចំណែកឯទឹកឃ្មុំ និងទឹកដោះឃ្មុំក៏មានសារៈសំខាន់ផងដែរ ដោយគេយកទៅប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងវិស័យវេជ្ជសាស្រ្ត។