កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំសិក្ខាសាលាស្តីពីសុខភាពបន្តពូជ រោគស្រ្តី និងអនាម័យ ជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដោយសហការជាមួយមន្ទីពេទ្យ FV នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ដោយមានលោក វើក រ៉ាស៊ីម វេជ្ជបណ្ឌិតផ្នែកជំនាញមហារីកមាត់ស្បូន ជាវាគ្មិន។សុខភាពបន្តពូជ និងរោគស្ត្រី គឺសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់ៗរូប។ ដូច្នេះមិនត្រូវខ្មាសអៀនទេរាល់បញ្ហាសុខភាពទាំងនោះ បើមានចម្ងល់អ្វីមួយត្រូវហ៊ានសួរទៅកាន់វេជ្ជបណ្ឌិត ដើម្បីឱ្យបានដឹងច្បាស់ទាក់ទិននឹងសុខភាពបន្តពូជ រោគស្ត្រី និងការអនាម័យជាដើម៕
Category: ផ្សេងៗ