កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល បានរៀចំសិក្ខាសាលាស្តីអំពី «ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ជាពិសេសបារីអេឡិចត្រូនិច ដល់សិស្សានុសិស្សនិង លោកគ្រូ អ្នកគ្រូ »។ សិក្ខាសាលានេះដើម្បីផ្សព្វផ្សាយអំពីចំណេះដឹងជាមូលដ្ឋានស្តី
ពីគ្រឿងញៀន និងភាពញៀនទៅដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ហើយចំណេះដឹងជាមូលដ្ឋានស្តីពីគ្រឿងញៀន និងភាពញៀនជាពិសេសបារីអេឡិចត្រូនិច មានដូចជា៖
- យល់ដឹងពីនិយមន័យគ្រឿងញៀន និងបារីអេឡិចត្រូនិច
- យល់ដឹងពីចំណាក់ថ្នាក់គ្រឿងញៀន
- យល់ដឹងពីកត្តាជំរុញឱ្យមានការប្រើប្រាស់គ្រឿងញៀននិងបារីអេឡិចត្រូនិច
- យល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិច
- យល់ដឹងការចូលរួមរបស់គ្រូបង្រៀន យុវជន និងអ្នកអាណាព្យាបាលក្នុងការបង្ការការប្រើប្រាស់គ្រឿងញៀន
ក្រោយពីបញ្ចប់សិក្ខាសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានទទួលចំណេះបន្ថែមទៀត ព្រមទាំវិធីសាស្ត្រថ្មីៗក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ជាពិសេសបារីអេឡិចត្រូនិច និងជួយផ្សព្វផ្សាយពីផលលំបាកក្នុងការប្រើប្រាស់គ្រឿងញៀន ជាពិសេសបារីអេឡិចត្រូនិច ទៅដល់មិត្រភក្តិ និងក្រុមគ្រួសារដើម្បីកុំឱ្យអ្នកទាំងនោះសាកល្បងប្រើគ្រឿងញៀននេះ។