សេចក្តីជូនដំណឹង ស្តីពីការចូលរៀនបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ
គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សូមជូនដំណឹងដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្សកម្រិតថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ទាំងអស់ឱ្យបានជ្រាបថា ការចូលរៀនបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ នៃសាខាជ្រោយចង្វារ ត្រូវបានពន្យាពេលចូលរៀនផ្ទាល់ក្នុងថ្នាក់មួយរយៈពេលសិនដោយត្រូវបន្តការសិក្សាពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិកជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះតទៅ។
សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ និងបើកការចូលរៀនក្នុងថ្នាក់ផ្ទាល់នាពេលឆាប់ៗខាងមុខនេះ ដោយអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា។ ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់សាលារៀនតាមរយៈលេខទូរសព្ទ ០១២ ៦១៩ ០៤៦/ ០១២ ៦១៩ ០៥៤។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្សទាំងអស់ជ្រាបជាព័ត៌មាន។
ខាងក្រោមនេះជាលេខកូដថ្នាក់កម្រិតក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ និងថ្នាក់ភាសាអង់គ្លេស