កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដានេះ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលរូមក្នុងកម្មវិធីប្រជុំបូកសរុបលទ្ធផលកាងារពិនិត្យតាមដាន និងវាយតម្លៃដំណើរការសាលាចំណេះទូទៅឯកជន បឋម-មធ្យមសិក្សា ឆមាសទី១ ឆ្នាំសិក្សា ២០១៧-២០១៨ នៅសាលប្រជុំនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ ជាលទ្ធផល សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា បានទទួលបណ្ណសរសើរពីប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ចំពោះស្នាដៃល្អប្រសើរ លើការងារគ្រប់គ្រង រដ្ឋបាល បរិស្ថាន និងបច្ចេកទេសបង្រៀន-រៀន ទាំងផ្នែកបឋមសិក្សា និងមធ្យមសិក្សាសម្រាប់ឆ្នាំសិក្សា២០១៨-២០១៨។
Category: លិខិតផ្សព្វផ្សាយ