ដើម្បីឱ្យការបង្រៀនកាន់តែមានភាពទាក់ទាញ និងពោរពេញទៅដោយភាពច្ឆៃប្រឌិត កាលពីថ្ងៃទី២១ ខែសីហា គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំវគ្គបំប៉នកុំព្យូទ័រសម្រាប់លោកគ្រូ អ្នកគ្រូក្រោមមតេ្តយ្យ មត្តេយ្យ និងបឋមសិក្សា សម្រាប់សាខាទួលគោក។ ក្នុងវគ្គបំប៉ននេះ លោកគ្រូ អ្នកគ្រូ សិក្សាពីបច្ចេកទេសផ្សេងៗ ក្នុងការប្រើប្រាស់កុំព្យូទ័រដែលជាជំនួយដល់ការបង្រៀន។គួរបញ្ជាក់ផងដែរថាវគ្គបំប៉ននេះមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧៕
Category: បច្ចេកវិទ្យា