កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅថ្មីៗនេះ អ្នកគ្រូ សល់ មីនា បានដឹកនាំប្អូនៗសិស្សថ្នាក់ទី៨ ធ្វើពិសោធ មុខវិជ្ជា គីមីវិទ្យាក្រោមប្រធានបទ “ការញែកល្បាយដីខ្សាច់ អំបិល និងទឹក”។
សម្ភារៈប្រើសម្រាប់ធ្វើពិសោធមានដូចជា កែវបែស៊ែ ដីខ្សាច់ អំបិល ទឹក ជីឡាវ ចង្កៀងអាល់កុល បន្ទះអាមីញ៉ុង ចង្កឹះកែវ ក្រដាសតម្រ និងជញ្ជីងថ្លឹង។
អ្នកគ្រូបានបញ្ជាក់ថា វិធីក្នុងការញែកល្បាយមានដូចជា៖
- វិធីចម្រោះ៖ ទាញយកអង្គធាតុរឹងមិនរលាយក្នុងអង្គធាតុរាវ ដោយប្រើជីឡាវតម្រង។
- វិធីរំហួត៖ ទាញយកអង្គធាតុរឹងដែលរលាយចេញពីល្បាយស្មើសាច់។
– វិធីកំណក្រាម៖ ទាញយកអង្គធាតុរឹងដែលបំបែកធាតុក្រោមអំពើនៃកម្តៅចេញពីល្បាយស្មើសាច់។
– វិធីបំណិត៖ ទាញយកអង្គធាតុរាវចេញពីល្បាយស្មើសាច់។