បន្ថែមពីលើការបង្រៀនទ្រឹស្តីនៅក្នុងថ្នាក់រៀន លោកគ្រូ មឹង វីរៈដែលបង្រៀនមុខវិជ្ជាជីវវិទ្យានៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានដឹកនាំសិស្សថ្នាក់ទី១១ ធ្វើពិសោធក្រោមប្រធានបទ ពិនិត្យក្រុមឈាម កាលពីថ្ងៃទី០៨ ខែឧសភា កន្លងទៅថ្មីៗនេះ។ គោលបំណងនៃការពិសោធន៍នេះគឺដើម្បីឱ្យប្អូនៗចេះកំណត់ និងសំគាល់នូវក្រុមឈាមនីមួយៗ។ ក្នងដំណើរការពិសោធន៍នោះផងដែរ លោកគ្រូបានរៀបរាប់នូវសម្ភារពិសោធដែលមានដូវជា៖ បន្ទះឡាម សំឡី អាល់កុល និងទឹកអង់ទី។
Category: ផ្សេងៗ